មករកបងប្អូននៅភ្នំពេញមិនឃើញ ដាច់ចិត្តផឹកថ្នាំពុលសម្លាប់ខ្លួន នៅកន្លែងតម្កល់សព
រាជធានីភ្នំពេញ ៖ បុរសវ័យជាង ៥០ឆ្នាំ មិនស្គាល់អត្តសញ្ញាណម្នាក់ មានរាងស្គម កម្ពស់ជាង ១,៧០ ម៉ែត្រ សំបុរ សណ្តែកបាយ ត្រូវបានលោកអាចារ្យ ប្រទះឃើញដេកស្លាប់ នៅកន្លែងតម្កល់សព ក្នុងវត្តមហាមន្ត្រី បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលាម៉ោង ៥ព្រឹក ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ។
សាក្សីបាននិយាយថា កាលវេលាម៉ោង ៣រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ បុរសរងគ្រោះ បានចូលមកសុំដេក នៅក្នុងវត្តមួយយប់ ដោយប្រាប់ថា គាត់មកពីខេត្តកំពង់ចាម ដើម្បីមករកបងប្អូន លុះព្រឹកឡើងស្រាប់តែឃើញ បុរសរងគ្រោះដេកស្លាប់ នៅលើគ្រែ ក្នុងកន្លែង តម្កល់សពតែម្តង ។
នគរបាលជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច្ច័យ ដោយបាន សន្និដ្ឋានថា បុរសរងគ្រោះរូបនេះ បានស្លាប់ដោយផឹកថ្នាំពុល ព្រោះនៅក្នុងមាត់សព មាន កាកសំណល់ ថ្នាំពណ៌ស្វាយ ជាប់នឹងជើងធ្មេញ ហើយនៅក្បែរសព មានសល់ថ្នាំថ្នាំពុល មួយកូន ថង់ ទឹកសុទ្ឋ ២ដប គោលជល់ ១កំប៉ុង និងទឹកក្រូច ១កំប៉ុង ៕
Source from: watphnom-news.com

Loading...
Loading...