សមត្ថកិច្ចបើកប្រតិបត្តិការបោសសម្អាតបណ្តេញបាតុករចេញពីទីលានប្រជាធិបតេយ្យបានចប់សព្វគ្រប់ជាស្ថាពរនៅវេលាព្រឹកថ្ងៃទី០៤ ខែមករានេះ
កងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធជាច្រើននាក់ បានបើកប្រតិបត្តិការបោសសម្អាតបណ្តេញក្រុមបាតុករដែលជួបជុំគ្នានៅទីលានប្រជាធិបតេយ្យឲ្យចាកចេញពីទីលានអស់ហើយ នៅវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់ នាថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះ ដោយប្រតិបត្តិការបានចំណាយពេលវេលាយ៉ាងខ្លីបំផុត ។
ប្រតិបត្តិការបណ្តេញក្រុមបាតុករចេញពីទីលានប្រជាធិបតេយ្យនៅវេលាព្រឹកនេះ គឺបន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញបានសម្រេចនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិបន្តធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យ និងដង្ហែក្បួនបាតុកម្មនៅតាមដងផ្លូវនានាក្នុងរាជធានីភ្នំពេញឡើយ ចាប់ពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤នេះតទៅ ដោយអាជ្ញាធរសម្អាងថា មានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ៕
Source from: www.dtn7.com

Loading...
Loading...