ឡានដឹកស៊ីម៉ង់ត៍ក្រឡាប់ ៤ -៥ត្រឡប់ អ្នកបើកបរនិងព្រូ រងរបួសហូរឈាមដាបពេញខ្លួន
ខេត្តកែប ៖ សង្ស័យអ្នកបើកបរងងុយដេក ខណៈដែលកំពុងបើកបរ បណ្តាលឲ្យរថយន្តសណ្តោង ធុនយក្សមួយគ្រឿង បានក្រឡាប់ ៤ -៥ ត្រឡប់ កាលពីវេលាម៉ោង ២១និង៤៥ នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៤ នៅចំណុចផ្លូវកោងខាងកើតរង្វង់មូល សេះស ចម្ងាយ ៣០០ម៉ែត្រ លើកំណាត់ផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិ ឣូរក្រសារ សង្កាត់ព្រៃធំ ក្រុងខេត្តកែប ។
សាក្សីបានឲ្យដឹងថា អ្នកបើកបររថយន្ត ដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខ ភ្នំពេញ 3B -9784 សង្ស័យងងុយដេក ខណៈកំពុងបើកបរ នៅពេលជិតដល់ កន្លែងកើតហេតុ ដោយផ្លូវមាន សភាពកោងខ្លាំងផងនោះ កាច់ចង្កូតទៅតាមផ្លូវមិនទាន់ ក៏ជាន់ហ្វ្រាំងទាំងបង្ខំ បណ្តាលឲ្យរថយន្តវេក្បាល ក្រឡាប់ ៤ -៥ ត្រឡប់ លើផ្លូវទើបឈប់ បន្ទាប់មកគេឃើញអ្នកបើកបររថយន្តនិងព្រូ លូនចេញពីក្នុងរថយន្ត ហូរឈាមដាបពេញខ្លួន៕
Source from: watphnom-news.com

Loading...
Loading...