អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកំណាត់ និងផ្ទះប្រជាពលរដ្ឋ នៅផ្លូវវេងស្រេង អស់រាប់ម៉ឺនដុល្លារ
រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ ឃ្លាំងស្តុកកំណាត់ និងផ្ទះប្រជាពលរដ្ឋ នៅតាមបណ្តោយ ផ្លូវវេងស្រេង ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បានរលត់អស់ហើយ នៅម៉ោង ១២និង១០ នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤ ហើយមូលហេតុនៃការឆាបឆេះ និងទំហំនៃការខូចខាត គេមិនទាន់ដឹងនៅឡើយទេ ដោយសមត្ថកិច្ច កំពុងស្រាវជ្រាវ។
សមត្ថកិច្ចបានចុះអន្តរាគមន៍ បាញ់ទឹកពន្លត់អគ្គិភ័យ ដែលឆាបឆេះ ឃ្លាំងស្តុកកំណាត់ និងផ្ទះប្រជាពលរដ្ឋភ្លាមៗ ទើបមិនរាលដាល ដល់ផ្ទះដទៃ។ សមត្ថកិច្ចកំពុង សាកសួរ ប្រជាពលរដ្ឋនិងសាក្សី អំពីមូលហេតុ នៃការឆាបឆេះនេះ និងវាយតម្លៃ ចំពោះការខូចខាត ដែលគិតជាទឹកប្រាប់ រាប់ម៉ឺនដុល្លារអាមេរិក៕
Source from: watphnom-news.com

Loading...
Loading...