ឡានដឹកត្រីបុកអ្នករត់ម៉ូតូឌុប ដួលបោកក្បាលស្លាប់ក្នុងថ្លុកឈាម ហើយជ្រុលធ្លាក់ប្រឡាយ
រាជធានីភ្នំពេញ ៖ រថយន្តដឹកត្រីបានបើកបុក អ្នករត់ម៉ូតូឌុបម្នាក់ ចំពីមុខយ៉ាងពេញទំហឹង បណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបង្ក បានជ្រុលធ្លាក់ប្រឡាយទឹក ខាងលិចផ្លូវជាតិលេខ៣ ដោយឃើញសភាពមិនស្រួលអ្នកបើកបរបាន រត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្តនៅ កន្លែងកើតហេតុ កាលពីវេលាម៉ោង ១និង១៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូជន រងគ្រោះ បើកពីជើងទៅត្បូង តាមផ្លូវជាតិលេខ៣ ចំណែករថយន្តធ្វើដំណើរ ពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅបុកម៉ូតូ ចំពីមុខពេញទំហឹង បណ្តាលឲ្យម៉ូតូ និងជនរងគ្រោះខ្ទាត ទៅខាងកើតផ្លូវស្លាប់ភ្លាមៗ រីឯរថយន្តធ្លាក់ប្រឡាយទឹក នៅខាងលិចផ្លូវ ហើយអ្នកបើកបរ ក៏រត់ចោលរថយន្ត ។
ជនរងគ្រោះមានឈ្មោះ អ៊ុន សាវី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តល ខេត្តកណ្តាល ជិះម៉ូតូម៉ាកសេ១០០ កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 1C-7069 ។ ចំណែករថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយកូរ៉េ ពណ៌សលាយត្រួយចេក ពាក់ស្លាក លេខភ្នំពេញ 2R-6628 ជារថយន្តដឹកត្រី៕
Source from: watphnom-news.com

Loading...
Loading...