អភិបាលខេត្តបន្ទាយមានជ័យគំរាមប្រើធម៌ក្តៅចាត់ការទៅលើសំណង់និងការតាំងទំនិញលក់ដូរអនាធិបតេយ្យលើចិញ្ចើមផ្លូវ
នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤នេះ ឯកឧត្តម គោស៊ុំ សារឿត អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានចេញលិខិតជូនដំណឹងលេខ០០៦ សជណ ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ដល់ម្ចាស់សំណង់ និងអ្នកដាក់តាំងលក់ទំនិញអនាធិបតេយ្យលើចិញ្ចើមផ្លូវ (ផ្លូវថ្មើរជើង) ឲ្យរុះរើជាបន្ទាន់នូវសំណង់អនាធិបតេយ្យ និងបញ្ឈប់ការតាំងលក់ទំនិញលើចិញ្ចើមផ្លូវចាប់ពីថ្ងៃជូនដំណឹងនេះទៅក្នុងរយៈពេល១សប្តាហ៍ ។
លិខិតជូនដំណឹងរបស់សាលាខេត្តបន្ទាយមានជ័យ ក៏បានសង្កត់ធ្ងន់ដែរថា ក្នុងករណីម្ចាស់សំណង់អនាធិបតេយ្យ និងអ្នកតាំងទំនិញលក់ដូរល់ចិញ្ចើមផ្លូវទាំងអស់រឹងរូសពុំព្រមធ្វើការរុះរើទេនោះ គឺរដ្ឋបាលខេត្តនឹងចាត់វិធានការធ្វើការរុះរើតាមផ្លូវច្បាប់ ហើយម្ចាស់សំណង់ត្រូវមានកាតព្វកិច្ចចេញថ្លៃពលកម្មនៃការរុះរើនេះ ។
ឯកឧត្តម គោស៊ុំ សារឿត ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ១នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងទេសចរណ៍ ធ្លាប់ត្រូវបានតែង តាំងជារដ្ឋលេខាធិការក្រសួងទេសចរណ៍ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា ដោយព្រះរាជក្រឹត្យ លេខនស/រកត/ ០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ និងក្រោយមក ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមាន ជ័យវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១១១៣/១២៥៧ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ៕
Source from: www.dtn7.com

Loading...
Loading...