ឡានដឹកកម្មករសំណង់ ៤២នាក់ បើកធ្លាក់ជង្ហុកក្រឡាប់ខ្លួនឯង របួសធ្ងន់ស្រាល ២៨នាក់
ខេត្តកណ្តាល ៖ យ៉ាងហោចណាស់កម្មករ ៧ នាក់បានរងរបួសធ្ងន់ និងរងរបួសស្រាល ២១ នាក់ផ្សេងទៀត ពេលរថយន្តមួយគ្រឿង ដែលដឹកកម្មករពេញប្រៀប បានបើកធ្លាក់ជង្ហុក ហើយក្រឡាប់កណ្តាលផ្លូវជាតិលេខ៥ កាលពីព្រឹកព្រលឹមម៉ោង៦ ថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ នៅចំណុចគីឡូម៉ែត្រលេខ ២០-២១ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។
រថយន្តដែលជួបគ្រោះថ្នាក់ ក្រឡាប់ខ្លួនឯងនេះ មានចំណុះ ១តោនកន្លះ ម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ ២U-៩៦៤៣ បានដឹកកម្មករសំណង់ ៤២ នាក់ បើកជែងរថយន្ត ធុនធំមួយគ្រឿង រួចធ្លាក់ជង្ហុកខ្លួនឯង បណ្តាលឲ្យក្រឡាប់ទទឹងថ្នល់ ធ្វើឲ្យកម្មកររងរបួស ២១នាក់ធ្ងន់ ៧នាក់ តែមិនមានជនរងគ្រោះណាម្នាក់ ស្លាប់បាត់បង់ជីវិតនោះទេ៕
Source from: watphnom-news.com

Loading...
Loading...