អាងតែផ្លូវស្ងាត់បើកឡានលឿនដូចហោះ ជ្រុលទៅបុកអ្នកជិះម៉ូតូ ស្លាប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្ត ម៉ាកហ្វត ១បាំងកន្លះ បើកបរក្នុងល្បឿនលឿន តាមផ្លូវលេខ៥៩៨ ពីជើងទៅត្បូង បានជ្រុលទៅបុកម៉ូតូជនរងគ្រោះ យ៉ាងពេញទំហឹង កាលពីវេលាម៉ោង១និង៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
មុនពេលកើតហេតុ រថយន្តបង្ក ម៉ាកហ្វត ១បាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ ២A-៣៨៩៧ បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវលេខ៥៩៨ ពីជើងទៅត្បូងលឿនពេក ក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ម៉ាក ហុងដាសេ125 ពណ៌ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ ១AF-៣៧១១ ចំពីមុខពេញទំហឹង បណ្តាលឲ្យស្លាប់តែម្តង។ រថយន្តបង្កហេតុ បន្ទាប់ពីបុកជនរងគ្រោះ ស្លាប់ហើយនោះ បានបើករត់រហូតមកដល់ មុខយានដ្ឋានជួសជុល រថយន្តយីហោ SL ទើបសមត្ថកិច្ចចាប់បាន ចំណែកអ្នកបើកបរបានរត់គេចខ្លួន បាត់ស្រមោល៕
Source from: watphnom-news.com

Loading...
Loading...