អតីតថៅកែភោជនីយដ្ឋាន ហង្សនាគ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់ សង្ស័យគំនុំក្នុងរឿងរកស៊ី
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជា អតីតថៅកែភោជនីយដ្ឋាន ហង្សនាគ ត្រូវបានខ្មាន់កាំភ្លើង ជិះម៉ូតូមានគ្នា ២ នាក់ តាមបាញ់សម្លាប់ ខណៈដែលកំពុង ធ្វើដំណើរទៅផ្ទះ កាលពីវេលាម៉ោង ៦និង៤០ នាទី ល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤នៅចំណុចផ្លូវលេខ៥៦៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។
ជនរងគ្រោះមានឈ្មោះ ឈី ចាន់ហុង អាយុ ៤៦ឆ្នាំ ជាអ្នកជំនួញ មានទីលំនៅផ្ទះលេខ៥៧ ផ្លូវលេខ៥៦៦ ភូមិ១០ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ត្រូវបានខ្មាន់កាំភ្លើង បាញ់ចំនួន ២គ្រាប់ ខណៈដែលកំពុងធ្វើដំណើ រដោយរថយន្តទំនើប ឡិចស៊ីស៥៧០ ពីរនាក់មិត្តភក្តិ ត្រឡប់មកកាន់លំនៅឋាន មួយគ្រាប់ត្រូវស្មា ផ្នែកខាងស្តាំ និងមួយគ្រាប់ទៀត ត្រូវក្រោមក្លៀក បានស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត ។
យោងតាមការបំភ្លឺពីឈ្មោះ ជេស ហ្វី ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិសាំងហ្គាពួរ ត្រូវជាមិត្តភក្តិជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ខ្លួនបានបើករថយន្ត ម៉ាកឡិចស៊ីស៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-7677 ដែលខ្លួនជាអ្នកបើក ធ្វើដំណើរចេញពី កន្លែងកាត់សក់ម្តុំផ្សារថ្មី ។ លុះមកដល់កន្លែងកើតហេតុ ស្រាប់តែឮសំឡេងផ្ទុះឡើង ២គ្រាប់ បាញ់តម្រង់មកមិត្តភក្តិរបស់ខ្លួន រួចហើយជនសង្ស័យ ក៏បានជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច័យ និងតាមដានស្រាវជ្រាវ រកមុខសញ្ញាជនដៃដល់ ។ យ៉ាងណាក៏ដោយ មិនទាន់ដឹងពីព័ត៌មានលំអិត នៃអំពើបាញ់ប្រហារ ខាងលើនេះទេ ប៉ុន្តែគេសង្ស័យថា ផ្តើមចេញពីរឿង រកស៊ី រួមនិងគំនុំ៕
Source from: watphnom-news.com

Loading...
Loading...