ឆក់កាបូបស្ត្រីជានិស្សិតសាលាច្បាប់ បានសម្រេចហើយ ភ័យពេកជិះម៉ូតូទៅបុករោងការ
រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានតាមឆក់កាបូប ពីស្ត្រីជានិស្សិតសាលាច្បាប់ ពេលកំពុងជិះម៉ូតូតាមផ្លូវ ហើយព្យាយាមបើកម៉ូតូគេចខ្លួន ជ្រុលទៅបុករោងការ បណ្តាលឲ្យដួលច្រងាប់ច្រងិលរងរបួស ត្រូវប៉ូលិសឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នៅក្បែរស្ថានទូតចិន តាមបណ្តោយផ្លូវ២៧៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។
មុនពេលកើតហេតុ នារីរងគ្រោះ ឈ្មោះ កុល ចន្ទ្រា អាយុ ២៣ឆ្នាំ ជានិស្សិតរៀននៅ សាលាច្បាប់ ស្នាក់នៅក្នុងភូមិ សន្សំកុសល៥ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានជិះម៉ូតូម៉ាក គ្លិកពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1W-7722 តែម្នាក់ឯង មកពីផ្សារដើមគរ ក្នុងបំណងទៅផ្ទះ ក្នុងសង្កាត់បឹងទំពុន ដោយបានដាក់កាបូបស្ពាយ នៅលើរានម៉ូតូខាងមុខ។ ពេលនារីរងគ្រោះ ជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA- 1214 មកអែបក្បែរម៉ូតូរបស់រូបនាងខាងស្តាំដៃ។
ភ្លាមៗនោះជនសង្ស័យក៏ធ្វើសកម្មភាព ឆក់យកកាបូបស្ពាយ ពីរានម៉ូតូរបស់នាង បានសម្រេចហើយ ក៏ជិះម៉ូតូរត់គេចខ្លួន នារីរងគ្រោះបានជិះប្រដេញ និងស្រែកដេញតាមពីក្រោយ ធ្វើឲ្យជនសង្ស័យភ័យ ជិះម៉ូតូទៅបុករោងការ ហើយក៏ត្រូវប្រជាពលរដ្ឋ ចាប់ឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ធ្វើការ សាកសួរ។ ជនសង្ស័យមានឈ្មោះ សុខ វាសនា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ សម្ភារៈដែលនៅក្នុង កាបូបស្ពាយរបស់ជនរងគ្រោះ រួមមាន ទូរសព្ទ័ដៃម៉ាកសាំសុង ០១គ្រឿង កាបូបលុយ និងឯកសា រមួយចំនួនទៀត៕
Source from: watphnom-news.com

Loading...
Loading...