ក្មេងស្ទាវ ៣នាក់ លួងលោមក្មេងស្រីអាយុ ៨ឆ្នាំ ទៅរំលោភក្នុងបន្ទប់ទឹកសាលាបុណ្យ
ខេត្តកំពង់ឆ្នាំង ៖ យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមច្បាប់ និងអនីតិជន ២ នាក់ទៀត ត្រូវបានដោះលែងទៅវិញ បន្ទាប់ពីជនសង្ស័យទាំង ៣ នាក់ បាននាំគ្នាលួងលោម ចាប់រំលោភកុមារីម្នាក់អាយុ ៨ ឆ្នាំនៅក្នុងបន្ទប់ទឹក សាលាបុណ្យមួយកន្លែង កាលពីវេលាម៉ោង ២និង៤៥ នាទីរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិកោះធំ ឃុំព្រៃគ្រី ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។
យុវជនម្នាក់ដែលត្រូវ សមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ហឿន ពុន អាយុ ១៦ឆ្នាំ ចំណែកកុមារា ២នាក់ទៀតម្នាក់អាយុ ៧ឆ្នាំ និងម្នាក់ទៀតមានអាយុ ១០ ឆ្នាំមិនត្រូវបានឃាត់ខ្លួននោះទេ ប៉ុន្តែឪពុកម្តាយពួកគេ បានចេញមុខមកដោះស្រាយ ។ មុនពេលកើតហេតុ ជនសង្ស័យទាំង ៣នាក់ បានទៅឃ្វាលចៀម នៅក្បែរសាលាបុណ្យ ក្នុងភូមិកោះធំ ពេលនោះកុមារីរងគ្រោះ ក៏បាននៅលេងក្នុងសាលាបុណ្យនោះដែរ ហើយត្រូវឈ្មោះ ហឿន ពុន បបួលកុមារាទាំង ២នាក់ខាងលើ និងកុមារីរងគ្រោះ ទៅរួមភេទជាមួយគ្នា នៅក្នុងបន្ទប់ទឹកសាលាបុណ្យ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងហេតុការណ៍នោះ កុមារាអាយុ ៧ឆ្នាំ បានរំលោភមុនគេ បន្ទាប់មកគឺកុ មារាអាយុ ១០ឆ្នាំ និងក្រោយគេគឺយុវជន ហឿន ពុត ប៉ុន្តែការរំលោភនេះ មិនបានស៊ីជំរៅនោះទេ។បន្ទាប់មកពួកគេទាំង ៣នាក់ បានដើរចេញពីបន្ទប់ទឹកវិញ ហើយលោកតាបង្កើត របស់កុមារីរងគ្រោះ បានទៅទាន់ ឃើញចៅស្រីគាត់ ក្នុងភាពអាក្រាត នៅក្នុងបន្ទប់ទឹក បានប្តឹងសមត្ថកិច្ចមូលដ្ឋានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំង ៣ នាក់នេះតែម្តង។ ឈ្មោះ ហឿន ពុន ត្រូវបានសមត្ថកិច្ច ចាប់បញ្ជូនខ្លួន មកកាន់ស្នងការដ្ឋាន នគរបាលខេត្ត នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៤ តែកុមារ ២នាក់ទៀត ត្រូវបានដោះលែងវិញ បន្ទាប់ពីមាន ឪពុកម្តាយមកធានា៕
Source from: watphnom-news.com

Loading...
Loading...