តាំងពីកើតរហូតដល់ធំពេញវ័យ ចាញ់បោកតែប្រុសៗ លេបថ្នាំប៉ុនប៉ងបញ្ចប់ជីវិត
រាជធានីភ្នំពេញ ៖ ស្ត្រីជាបុគ្គលិកសន្តិសុខម្នាក់ បានលេបថ្នាំ លាយជាមួយទឹកត្នោតជូរ ប៉ងសម្លាប់ខ្លួន នាំឲ្យប្រកាច់បែកពពុះមាត់ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២១និង២០ នាទី យប់ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅក្នុងរោងចក្រ មួយកន្លែង ក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះ មានឈ្មោះ ស្រី កា អាយុ ២៦ឆ្នាំ បានចូលធ្វើការងារ ជាសន្តិសុខ យាមរោងចក្រ ត្រូវបានបុរសម្នាក់ឈ្មោះ ឆែ ថន ស្នាក់នៅផ្ទះជួល ក្នុងបុរីប៊ុនហួរ មានស្រុកកំណើត ភូមិសណ្តោ ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ តាមសុំសេ្នហា ពីនាង រហូតដល់នាង រហូតក្លាយជា ស្នេហាយ៉ាងផ្អែមល្ហែម តែក្រោយមកគេមិនដឹងថា មារឿងអាថ៌កំបាំងអ្វីទេ ទើបនាងធ្លាក់ខ្លួន ពិបាកចិត្តយ៉ាងខ្លាំង។
ទើបតែកាលពីចុងខែមករា នេះ នាងចេះតែត្អូញត្អែរថា មិនចង់រស់ព្រោះ តាំងពីធំពេញវ័យ កាលណាមក នាងចាញ់បោកតែប្រុសៗ រហូតដល់វេលាកើតហេតុ ដោយសារនាង កើតនូវជំងឺផ្លូវចិត្ត ទោះជាមានការអង្វពី បុរសជាកំណាន់ចិត្តយ៉ាងណាក៏ដោយ ក៏នាងបានលបលួចចេញទៅ ខាងក្រៅបរិវេណរោងចក្រ សំរេចចិត្តលេបថ្នាំ ឈឺក្បាលលាយ ជាមួយទឹកត្នោតជូរ អស់ជាច្រើនលីត្រ ដើម្បីបញ្ចប់ជីវិត តែមិនបានសម្រេច៕
Source from: watphnom-news.com

Loading...
Loading...