តំណាងអង្គការសង្គមស៊ីវិលចំនួន៨រូបសូមយាងព្រះមហាក្សត្រធ្វើព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលឲ្យបញ្ឈប់អំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់
កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៤ កន្លងទៅថ្មីៗនេះ តំណាងអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៨រូប បានធ្វើលិខិតផ្លូវការមួយច្បាប់ក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្នើសូមយាងព្រះអង្គធ្វើព្រះរាជអន្តរាគមន៍ទៅរាជរដ្ឋាភិបាលឲ្យបញ្ឈប់អំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់តទៅទៀត ក្នុងព្រះនាមព្រះអង្គជានិមិត្តរូបនៃឯកភាពជាតិនិងនិរន្តរភាពជាតិ ធានាការគោរពសិទ្ធិនិងសេរីភាពរបស់ប្រជាពលរដ្ឋដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។
តំណាងអង្គការសង្គមស៊ីវិលទាំង៨រូបដែលបានធ្វើលិខិតក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រសូមយាងព្រះអង្គឲ្យធ្វើព្រះរាជអន្តរាគមន៍បែបនេះ គឺបន្ទាប់ពីមានព្រឹត្តិការណ៍ហិង្សារវាងកម្មករ កម្មការិនី និងកងកម្លាំងប្រដាប់អាវុធ របស់រាជរដ្ឋាភិបាលនារយៈពេលកន្លងមកបណ្តាលឲ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ស្លាប់និងរបួសជាច្រើននាក់ ក្នុងសកម្មភាពកម្មករ កម្មការិនី រោងចក្រ សហគ្រាសធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលអប្បបរមាឲ្យដល់ចំនួន១៦០ដុល្លារអាមេរិកក្នុង១ខែ៕
Source from: www.dtn7.com

Loading...
Loading...