បុរសវ័យក្មេងម្នាក់ដេកស្រាត នៅលើរថភ្លើងក្រោមដី មិនខ្វល់ពីភ្នែកស្រីៗនៅក្បែរខាង
ប្រទេសចិន ៖ តាមប្រភពព័ត៌មានបរទេស នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ នេះ បានប្រាប់ឲ្យដឹងថា មានបុរសជនជាតិចិនម្នាក់ បានបង្ហាញភាពអាម៉ាស់ខ្លាំងណាស់ ដាក់អ្នកដំណើរជាមួយគ្នា ដោយបុរសកំហូចម្នាក់នេះ ដេកស្រាតធ្វើមិនដឹងនិងមិនខ្វល់ ពីអ្នករួមដំណើរឡើយ ហើយរូបភាពអាក្រាតទាំងនោះ ត្រូវបានបង្ហោះតាម ប្រព័ន្ធអនឡាញ ជាសាធារណៈ។
បុរសម្នាក់ជនជាតិចិនម្នាក់នេះ បានធ្វើឲ្យអ្នករួមដំណើរជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើរថភ្លើងក្រោមដី ដោយគាត់បានដេកស្រាត លើកៅអីមួយ ក្នុងរថភ្លើងក្រោមដី ធ្វើមិនដឹង និងមិនខ្វល់ ពីអ្នករួមដំណើរ ណាម្នាក់ឡើយ។ បើយោងតាមអ្នកដំណើរ នៅលើរថភ្លើង ក្រោមដីលេខ១០ នៅក្នុងទីក្រុងប៉េកាំង បានឲ្យដឹងថា បុរសម្នាក់ដែលដេកស្រាតនោះ មានអាយុប្រហែល ៣០ ឆ្នាំ ពេលឡើងលើ រថភ្លើងក្រោមដីភ្លាមៗ ស្រាប់តែគាត់ មិនស្ទាក់ស្ទើរ ក្នុងការស្រាតខោ ចេញទាំងអស់ ហើយចាប់ផ្តើមដេក ធ្វើមិនដឹង និងមិនខ្វល់ ពីអ្នកជិតខាងខ្លួនគាត់ឡើយ។
មនុស្សមួយចំនួនដែលបានអង្គុយ ទល់មុខបុរសម្នាក់នោះ បាននាំគ្នាឳនក្បាលចុះ យកដៃបិទមុខ និងយក វាំងននបាំងមុខ ចំណែកឯមនុស្សស្រីវិញ នាំគ្នាផ្លាស់ប្តូរទីតាំង អង្គុយគ្រប់ៗគ្នា។ បន្ទាប់មកមានអ្នករួមដំណើរខ្លះ បានថតរូបភាពបុរសដេកស្រាត ឥតកេរ្តិ៍ខ្មាស់នេះ បង្ហាញជាសាធារណៈ និងបង្ហោះតាម ប្រព័ន្ធអនឡាញ ពេញប្រទេសចិន ចំពោះអំពើអាក្រក់ ដែល បុរសម្នាក់នោះ បានបង្ហាញភាពអាម៉ាស់ នៅតាមទីសាធារណៈ៕
Source from: watphnom-news.com

Loading...
Loading...