បណ្តើរកង់តាមចិញ្ចើមផ្លូវ ត្រូវឡានដឹកខ្សាច់បើកបុកពីក្រោយ ដួលសន្លប់ក្នុងថ្លុកឈាម
រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ពេលកំពុងបណ្តើរកង់ តាមចិញ្ចើមផ្លូវ ត្រូវរថយន្តដឹកខ្សាច់ បើកបុកពីក្រោយបណ្តាលឲ្យ ដួលផ្កាប់មុខ បែកក្បាលសន្លប់ ស្តូកស្តឹងក្នុងថ្លុកឈាម គួរឲ្យរន្ធត់បំផុត កាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាចថ្ងៃទី០៥ខែមករា ឆ្នាំ២០១៤ តាមបណ្តោយ ផ្លូវជាតិលេខ៣ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ស្ត្រីរងគ្រោះមិនទាន់ ស្គាល់អត្តសញ្ញាណនៅឡើយទេ មានអាយុជាង ២០ឆ្នាំ បណ្តើរកង់លើចិញ្ចើមផ្លូវ ពីត្បូងទៅជើង ស្រាប់តែមានរថយន្ត ដឹកខ្សាច់មួយគ្រឿង ម៉ាកហ្វុយសូ ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣A-១៨៧៤ បើកពីត្បូងទៅជើង ស្របទិសគ្នា។ បើកមកដល់ចំណុចកើតហេតុ រថយន្តបានស៊ីផ្លេ ស្ត្រីរងគ្រោះភ្ញាក់ និងបានបែរក្រោយ ក៏ត្រូវរថយន្ត បើកបុកចំពីមុខ បណ្តាលឲ្យបែកក្បាល ដួលផ្កាប់មុខ ប្រកាច់សន្លប់ស្តូក នៅកន្លែងកើតហេតុ។
រថយន្តបង្កព្យាយាមបើករត់ ប្រមាណ ៧០០ម៉ែត្រ ប្រជាពលរដ្ឋតាមទាន់ ហើយដោយសារឃើញ សភាពមិនស្រួល អ្នកបើកបរចុះរត់ គេចខ្លួនបាត់ ទុករថយន្តនៅបញ្ឆេះចោល លើចិញ្ចើមផ្លូវជាតិ ។ ស្ត្រីរងគ្រោះត្រូវបាន ក្រុមសង្គ្រោះអង្គភាព៧១១ ដឹកបញ្ជូន ទៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះ ដល់អាយុជីវិត៕
Source from: watphnom-news.com

Loading...
Loading...