ស្ត្រីវ័យក្មេងឡើងផ្ទះសំណាក់ ជាមួយប្រុសសាហាយ ប្តីតាមទាន់បានត្រឹមអង្វរឲ្យទៅផ្ទះវិញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់មានការស្លុតចិត្តយ៉ាងខ្លាំង នៅពេលតាមទាន់ស្ត្រីជាប្រពន្ធ ដែលធ្លាប់អោបជាប់ដើមទ្រូង នាំប្រុសសាហាយ ចូលផ្ទះសំណាក់ ដោយឥតខ្មាស់អៀត ប៉ុន្ដែបុរសជាប្តីបានអត់ធ្មត់ មិនបង្កឲ្យមានអំពើហិង្សានោះទេដោយបុរសជាប្ដីបាន លួងលោមយកប្រពន្ធ ទៅណែនាំនៅផ្ទះវិញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៥និង៣០ នាទីល្ងាច ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ នៅផ្ទះសំណាក់ ក្រហម បន្ទប់លេខ២០២ ផ្លូវលេខ ៣១BT ភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឱ្យដឹងថា ឈ្មោះ សេង ហាក់ អាយុ ៣០ឆ្នាំ ជាអ្នករកស៊ីជួញដូរ រីឯភរិយា ឈ្មោះ កែវ ឆនសិរីសួស្ដី អាយុ ២១ឆ្នាំ មានទីលំនៅ ក្រោយវត្ដសន្សំកុសល ភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ បុរសជាប្ដីបានឱ្យដឹងថា គាត់បានរៀបការ ជាមួយនឹងភរិយា តាំងពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១០ ហើយមួយរយៈកន្លងមកនេះ ប្រពន្ធរបស់គាត់ បានស្គាល់ជាមួយបុរស ជាប្រុសសហាយ តាមរយៈការច្រឡំលេខទូរស័ព្ទ ហើយក៏រាប់អានគ្នា បង្កើតជាសេចក្ដីស្នេហា ដោយពួកគេបាន ទាក់ទងគ្នាជារឿយៗ ។
បុរសជាប្ដីបានរៀបរាប់ទៀតថា គាត់បានដឹងពី សកម្មភាពដែលភរិយា ផិតក្បត់ លួចទៅដេកជាមួយ ប្រុសសហាយនោះ ជាញឹកញាប់ និងបានណែនាំ ច្រើនលើកច្រើនសាដែរ ប៉ុន្ដែនាងមិនព្រមស្ដាប់ ។ នៅថ្ងៃ កើតហេតុ បុរសជាប្ដីបានតាមទាន់ ពេលប្រពន្ធកំពុងជិះម៉ូតូ ជាមួយប្រុសហើយបណ្ដើរគ្នា ចូលទៅ ផ្ទះសំណាក់ក្រហម តែមិនទាន់ចាប់ភ្លាមៗទេ ទាល់តែអ្នកទាំង២ ចូលក្នុងបន្ទប់ ទើបបុរសជាប្ដីចូលទៅចាប់ បុរសជាសហាយ និងប្រពន្ធ ប្រគល់ឱ្យសមត្ថកិច្ច។ យ៉ាងណាក៏ដោយ នៅចំពោះមុខសមត្ថកិច្ច ស្ដ្រីជាភរិយា បានស្នើសុំប្ដីលែងលះ តែបុរសជាប្ដី មិនព្រមលែងលះទេ ហើយសមត្ថកិច្ច បានត្រឹមអប់រំស្ដ្រីជាភរិយា ឱ្យត្រឡប់ទៅផ្ទះវិញ ៕
Source from: watphnom-news.com

Loading...
Loading...