ចាប់រំលោភស្ត្រីមិនគ្រប់ទឹក ហើយគ្មានលុយដុល្លារបង់ជំងឺចិត្ត ត្រូវបញ្ជូនចូលទ្រុងដែក
ខេត្តបាត់ដំបង ៖ នគរបាលក្រុងបាត់ដំបង បានឃាត់ខ្លួនកម្មករសំណង់ម្នាក់ ដែលបានល្បួងស្ត្រីមិនគ្រប់ទឹក យកទៅបង្ខំរំលោភរហូតបានសម្រេច ដើម្បីកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត កាលពីរសៀលថ្ងៃទី៦ ខែមករាឆ្នាំ២០១៤ ដើម្បីចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីជនសង្ស័យ គ្មានប្រាក់បង់ជំងឺចិត្ត ដល់គ្រួសារនារីរងគ្រោះ។
ជនសង្ស័យមានឈ្មោះ សម្បត្តិ សំបូរ ហៅវុន អាយុ ២៩ឆ្នាំរស់នៅក្រុម១១ ភូមិសង្កាត់វត្តគរ ក្រុងបាត់ដំបង ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ស.ណ អាយុ ២១ឆ្នាំ ជាមនុស្សមិនគ្រប់ទឹក មានទីលំនៅផ្ទះលេខ៦៨៣ក្រុមទី១៤ ភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។ ឪពុកស្ត្រីរងគ្រោះបានមកប្តឹងសមត្ថកិច្ចថា កាលពីម៉ោង ៣រសៀលថ្ងៃទី៥ ខែមករា កូនស្រីច្បងរបស់គាត់ បានដើរទៅទាន់ ឃើញប្អូនស្រីដេកលើខោអាវ ដោយខ្លួនននលគក ហើយមានឈាមទៀត ក៏មកប្រាប់ខ្លួនជាឪពុក ក៏នាំគ្នាទៅប្តឹងទារជំងឺចិត្ត ពីជនសង្ស័យចំនួន មួយពាន់ដុល្លារ។
យ៉ាងណាក៏ដោយ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាប្រព្រឹត្ត ដូចការចោទប្រកាន់មែន ប៉ុន្តែមិនបានស៊ីជម្រៅទេ ដោយនាងឈឺស្រែកយំ ខ្លួនក៏ផ្អាកសកម្មភាព ហើយរត់ទៅកន្លែង ធ្វើការសំណង់ធម្មតា។ ជនសង្ស័យពីដំបូង បានព្រមព្រៀងជាមួយ អាណាព្យាបាលជនរងគ្រោះ ក្រោយមកបែរជាក្រឡះថា គ្មានប្រាក់ទៅវិញ ទើបគេដាក់បណ្តឹង។ ដូច្នេះបុរសសង្ស័យត្រូវ កសាងសំណុំរឿងបញ្ជូន ទៅស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តនារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ តាមនីតិវិធី៕
Source from: watphnom-news.com

Loading...
Loading...