បណ្តេញម្តាយក្មេកដែលមានជំងឺឲ្យចុះចេញពីផ្ទះ ហើយចាក់សាំងដុតប្តីទាំងរស់
ខេត្តកំពង់ស្ពឺ ៖ ដោយសារតែជម្លោះក្នុងគ្រួសារ បុរសម្នាក់ត្រូវប្រពន្ធ ចាក់សាំងស្រោចពេញខ្លួន ហើយយកដែកកេសអុជឆេះ បណ្តាលឲ្យរលាករលាត់ស្បែក រត់ទៅចូលក្នុងពាងទឹក តែជាអកុសលក្នុងពាងនោះ អត់មានទឹកទៀត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៣០ នាទីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤ នៅតូបលក់ចាប់ហួយ ក្នុងភូមិឈើទាលជ្រុំ ឃុំ វាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ជនរងគ្រោះមានឈ្មោះ សា សុខា ហៅហម ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ ស្នាក់នៅភូមិ កើតហេតុ មានប្រពន្ធឈ្មោះ ចិត្ត សាន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ មានកូនប្រុស ២នាក់ កូនបងអាយុ ៧ឆ្នាំ និងកូនប្អូនអាយុ ៨ខែ។ ជនរងគ្រោះបានឲ្យដឹងថា គាត់ជាកូនទោលក្នុងគ្រួសារ មានតែម្តាយចាស់ឈ្មោះ សុខ សាម៉ាន អាយុ ៥៨ឆ្នាំ រស់ នៅភូមិជិតគ្នា ពេលដែលម្តាយ ស្តីដណ្តឹងប្រពន្ធនោះ បានព្រមព្រៀងគ្នាថា ពេលការរួចឲ្យទៅរស់នៅ ជាមួយម្តាយរបស់គាត់ ដែលរស់នៅតែម្នាក់ឯង ប៉ុន្តែពេលការរួច ប្រពន្ធមិនព្រមទៅរស់នៅ ជាមួយម្តាយក្មេកទេ ។
កន្លងមកថ្មីៗនេះម្តាយបានឈឺធ្ងន់ គាត់បានទៅយកម្តាយ មករស់នៅជាមួយ ដើម្បីហៅគ្រូពេទ្យ ឲ្យជួយព្យាបាលបានធូរស្បើយបន្តិច ប្រពន្ធចេះតែរករឿង ឈ្លោះប្រកែកជាមួយប្តី ដោយសារតែរឿង អស់លុយកាក់ថ្លៃព្យាបាលជម្ងឺម្តាយ មិនតែប៉ុណ្ណោះប្រពន្ធបាន បណ្តេញម្តាយក្មេក ឲ្យត្រឡប់ទៅផ្ទះវិញ ។ ពេលឃើញប្រពន្ធ បណ្តេញម្តាយឲ្យត្រឡប់ ទៅផ្ទះវិញបែបនេះ បុរសជាប្តីបានចុះ ទៅរស់នៅជាមួយម្តាយ ជួយមើលថែម្តាយឈឺ រយៈពេល ២ខែមកហើយ ។
នៅថ្ងៃកើតហេតុបុរសជាប្តី បានចូលទៅទិញបារី នៅតូបលក់ចាប់ហួយ នៅជិតផ្ទះរបស់ប្រពន្ធ ហើយកំពុងតែនិយាយលេង ជាមួយអ្នកលក់ ស្រាប់តែស្ត្រី ជាប្រពន្ធដើរចូល ទៅក្នុងតូបលក់ដូរនោះ ហើយសួរថា ឯចុះចោលអញ អត់ជួយចិញ្ចឹមកូន ពេលនោះបុរសជាប្តី បានប្រាប់ថា គាត់ជាប់រវល់ច្រូតស្រូវ អត់បានទៅធ្វើការរោងចក្រទេ ចាំពេលច្រូតស្រូវហើយ ទើបគាត់ទៅធ្វើការ យកប្រាក់មកឲ្យ។ ពេលនោះស្ត្រីជាប្រពន្ធ បានទិញសាំង ១លីត្រចាក់ស្រោចលើប្តី ហើយកេសដែកកេស ដុតប្តីទាំងរស់ធ្វើឲ្យ ឆាបឆេះពេញខ្លួនប្រាណតែម្តង៕
Source from: watphnom-news.com

Loading...
Loading...