ជិតដល់ថ្ងៃចូលរោងការ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ទៅតាមបណ្តឹងរបស់ស្ត្រី ២នាក់
ខេត្តកោះកុង ៖ សមត្ថកិច្ចនគរបាល ការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាន នគរបាលខេត្ដ បានឃាត់ខ្លួនបុរសម្នាក់ ដែលជិតដល់ថ្ងៃចូលរោងការ កាលពីវេលាម៉ោង ១៩និង១២ នាទី ថ្ងៃទី២៤ ខែមករាឆ្នាំ២០១៤ ស្ថិតនៅចំណុច ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្ដកោះកុង ។
ជនសង្ស័យមានឈ្មោះ គ្រីន វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ ឃុំខាងលើ មានមុខរបរ មិនពិតប្រាកដ បាននាំនារីពីរនាក់ ទៅធ្វើការនៅប្រទេសថៃ ។ នារីរងគ្រោះចំនួន ២នាក់ មានឈ្មោះ ឆាយ ស្រីទី ភេទស្រី អាយុ ១៧ឆ្នាំ មានទីលំនៅ ភូមិសំរោងជើង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្ដសៀមរាប មានមុខរបរ ជាអ្នកសំអាងការ និងម្នាក់ទៀតឈ្មោះ សុខ ស្រីភស្ភ័ អាយុ ១៩ឆ្នាំ មានទីលំនៅ ក្នុងភូមិនាទេស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង បានមកដាក់ ពាក្យបណ្តឹង។
ក្រោយពេលទទួលបាន ពាក្យបណ្ដឹង ពីនារីរងគ្រោះហើយ សមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យ ភ្លាមៗ ដើម្បីសាកសួរ ហើយជនសង្ស័យ បានសារភាពថា ខ្លួនបានប្រព្រឹត្ដ ការនាំមនុស្ស ឆ្លងដែនខុសច្បាប់ ដូចការចោទប្រកាន់ ករណីខាងលើ ចំនួន ៤ ដងមកហើយ តែដល់ពេលចុងក្រោយ ក៏ត្រូវសមត្ថកិច្ច ឃាត់ខ្លួនតែម្ដង។ ជនសង្ស័យត្រូវបានឃុំខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ដ ដើម្បីចាត់ការ ទៅតាមនីតិវិធីច្បាប់៕
Source from: watphnom-news.com

Loading...
Loading...