ស្រវឹងជោកជាំឈប់ម៉ូតូ ដេកសន្លប់ស្តូកលើចិញ្ចើមផ្លូវ ផ្អើលអ្នកដំណើរនៅមុខផ្សារជិនជូរី
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានផឹកស្រា ស្រវឹងស្ទើរស្លាប់ស្ទើររស់ ជិះម៉ូតូតែម្នាក់ឯងទៅមុខលែងរួច ក៏ឈប់ចូលដេកនៅក្បែរចិញ្ចើមថ្នល់ សន្លប់ស្តូកបាត់មាត់បាត់ក បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីវេលាម៉ោង៤និង៣០ នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សារជិនជូរី ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ ថន ថា អាយុ ២៦ឆ្នាំ មុខរបរកសិករ មានស្រុកកំណើត នៅភូមិស្តុក ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ជិះម៉ូតូសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1S-4568 ។ សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូម្នាក់ឯង ក្នុងទិសដៅពីលិចទៅកើត ។ លុះមកដល់ទល់មុខផ្សារជិនជូរី បានផ្តួលម៉ូតូ ហើយដេក នៅក្បែរចិញ្ចើមថ្នល់។
អ្នកដំណើរ និងសមត្ថកិច្ចស្មានថា បុរសខាងលើត្រូវថ្នាំសណ្តំ ក៏ហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ។ ប៉ុន្តែបន្ទាប់ពី មានការជួយធ្វើសរសៃ និងចាប់ខ្យល់ ទើបបុរសនោះដឹងខ្លួនវិញ ហើយលើបានលើកម៉ូតូ ជិះបន្តដំណើរទៅមុខទៀត បាត់ស្រមោលតែម្តង ៕
Source from: watphnom-news.com

Loading...
Loading...