ក្រុមបាតុករនិងព្រះសង្ឃ បានចាកចេញពី ទីលានប្រជាធិបតេយ្យ តាមសម្រួល
រាជធានីភ្នំពេញ ៖ នៅវេលាម៉ោង ១១និង៣០ នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៤ កងកម្លាំងមានសមត្ថកិច្ចជាច្រើននាក់ បានបើកប្រតិបត្តិការ បណ្ដេញបាតុករ ចេញពីទីលានប្រជាធិបតេយ្យ ដែលជាកន្លែងជួបជុំ សកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិចាប់តាំងពីយុទ្ធនាការឃោសនា រកសំឡេងឆ្នោតមកម្ល៉េះ ហើយគ្មានការប៉ះ ទង្គិចគ្នាណាមួយ កើតឡើងនៅក្នុងការបណ្ដេញនេះទេ។
ក្រុមបាតុករនិង ព្រះសង្ឃ បានចាកចេញតាមសម្រួល ទៅកាន់រមនីយដ្ឋានវត្តភ្នំ ដែលនៅក្បែរ នោះ ហើយកងកម្លាំង មានសមត្ថកិច្ច នៅម៉ោង ១១និង៤៥ នាទី បានរុះរើតង់ រោង និងឆាករបស់គណបក្សសង្គ្រោះជាតិ នៅលើទីលាន ប្រជាធិបតេយ្យ។ វិធានការបោសសំអាតនោះ បានធ្វើឡើង ក្រោយពីលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចេញលិខិតជូនដំណឹង ស្តីពីការមិនអនុញ្ញាត ឲ្យបន្តធ្វើបាតុកម្ម នៅព្រឹកថ្ងៃទី៤ ខែមករានេះ៕
Source from: watphnom-news.com

Loading...
Loading...