ដឹកប្រេងរបស់ក្រុមហ៊ុនសូគីម៉ិច ក្រឡាប់ផ្ងារជើងតែម្នាក់ឯង មិនទាន់ដឹងមូលហេតុ
ខេត្ដព្រះសីហនុ ៖ រថយន្ដដឹកប្រេង របស់ក្រុមហ៊ុនសូគីម៉ិច មួយគ្រឿងបានក្រឡាប់ផ្ងារជើង ដោយខ្លួនឯង កាលពីវេលាម៉ោង ១០និង៥០ នាទីព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ១៩៧-១៩៨ ចំណុចក្នុងភូមិអូរឧកញ៉ា ហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ តែមិនបណ្ដាលឱ្យ មានគ្រោះថ្នាក់ ដល់អាយុជីវិត អ្នកបើកបរ និងអ្នកដំណើរនោះឡើយ ។
ហេតុការណ៍នេះ បានកើតឡើង ខណៈដែលរថយន្ដដឹកប្រេង ចេញដំណើរ ពីខេត្ដព្រះសីហនុ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ហើយនគរបាល បានព្យាយាមសួរនាំ អ្នកបើកបររកមូលហេតុ ដែលនាំឱ្យរថយន្ដក្រឡាប់ ប៉ុន្ដែអ្នកបើកបរ មិនទាន់ប្រាប់នៅឡើយទេ។ រថយន្ដដឹកប្រេងដែល ក្រឡាប់ផ្ងារជើងនោះ ពាក់ស្លាកលេខ ភ្នំពេញ 3B-1884 ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនសូគីម៉ិច ត្រូវបាននគរបាល ប្រគល់ឱ្យក្រុមហ៊ុន ដើម្បីយកទៅជួសជុល ៕
Source from: watphnom-news.com

Loading...
Loading...