ឌុបដន្លងទៅមើលកូនឆ្លងទន្លេ ត្រូវឡានបុកប៉ើងជាង ១០ម៉ែត្រសន្លប់ស្តូកស្តឹងក្នុងថ្លុកឈាម
ខេត្ដស្វាយរៀង ៖ យ៉ាងហោចណាស់ មនុស្សប្រុសស្រី ២នាក់រងរបួសធ្ងន់ធ្ងរ សន្លប់នៅនឹងកន្លែង បណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចខាងមុខវិទ្យាល័យ ហ៊ុន សែន ចេកស្ថិតក្នុងភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ វេលាម៉ោង២និង៣០នាទីរសៀល ហើយត្រូវសមត្ថកិច្ច ហៅរថយន្ដសង្គ្រោះ ដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។
មុនពេលកើតហេតុ បុរសម្នាក់បានជិះម៉ូតូ ឌុបស្ដ្រីម្នាក់ តាមផ្លូវជាតិលេខ១ ពីលិចមកកើត លុះមក ដល់ចំណុចកើតហេតុ ស្រាប់តែមាន រថយន្ដមួយគ្រឿង មិនស្គាល់ម៉ាក បានបុកពីក្រោយ រុញចម្ងាយ ១០ម៉ែត្រ បណ្ដាលឱ្យមនុស្ស ខ្ទាតចេញពីម៉ូតូ ដួលបោកក្បាល ទៅលើថ្នល់ជាតិ បែកក្បាល បែកមុខមាត់សន្លប់ស្ដូកស្ដឹង រីឯរថយន្ដ បង្កហេតុបន្ថែមល្បឿន រត់គេចខ្លួនបាត់ស្រមោល ។
ស្ដ្រីជាប្រពន្ធជនរងគ្រោះ បានប្រាប់ឱ្យដឹងថា ប្ដីរបស់គាត់ឈ្មោះ កេន កែម អាយុ ៤៦ឆ្នាំ បានជិះម៉ូតូឌុបដន្លងស្រីឈ្មោះ ឆេង ចុន អាយុ ៥៨ឆ្នាំ មកពីផ្ទះរស់នៅភូមិស្រែរាន ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្ដព្រៃវែង មកមើលឈ្មោះ កេន រី អាយុ ២៤ឆ្នាំ ដែលឆ្លងទន្លេ នៅមន្ទីរពេទ្យបង្អែកខេត្ដស្វាយរៀង ។ ពេលជិះម៉ូតូមកដល់ ចំណុចកើតហេតុ ក៏ត្រូវរថយន្ដបុកពីក្រោយ យ៉ាងពេញទំហឹង បណ្ដាលឱ្យមនុស្ស និងម៉ូតូខ្ទាតអូស ដួលបោកក្បាលនៅលើថ្នល់ ដេកសន្លប់គួរឱ្យសង្វេគ ៕
Source from: watphnom-news.com

Loading...
Loading...