មកពីស្រោចទឹករំដោះគ្រោះ មិនទាន់ដល់ផ្ទះផង ត្រូវឡានបុកស្លាប់ ក្នុងថ្លុកឈាមទាំងព្រឹក
ខេត្តកំពង់ឆ្នាំង ៖ រថយន្តកាមរីបាឡែន មួយគ្រឿង បានបើកបុកស្ត្រីម្នាក់ ប៉ើងខ្ទាតជាច្រើនម៉ែត្រ បណ្តាលអោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីស្ត្រីរងគ្រោះ ត្រឡប់មកពីវត្ត ដើម្បីស្រោចទឹករំដោះគ្រោះ កាលពីវេលាម៉ោង៧និង៣០ នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១៣៣-១៣៤ ក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។
ស្ត្រីរងគ្រោះមានឈ្មោះ ស៊ីម ម៉ៃ អាយុ ៧៤ឆ្នាំ មានទីលំនៅ ក្នុងភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៌ ទើបតែត្រឡប់មកពី ស្រោចទឹករំដោះគ្រោះ នៅវត្តក្បាលដំរី ពេលមកដល់ ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត កាមរីបាឡែន ពណ៌ស្ករ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2U-3265 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង បានបុកស្ត្រីរងគ្រោះ ប៉ើងខ្ទាតបោកក្បាលនឹងថ្នល់ បណ្តាលអោយស្លាប់ភ្លាមៗតែម្តង។
នេះចាត់ទុកជារឿងស៊យ ព្រោះស្ត្រីរងគ្រោះ បានទៅវត្តដើម្បី ស្រោចទឹករំដោះគ្រោះ បែរជាជួបគ្រោះ អកុសលបែបនេះទៅវិញ។ ក្រោយពេលកើតហេតុ ស្ត្រីរងគ្រោះត្រូវបានប្រគល់ ឲ្យសាច់ញាតិដឹកយក ទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ច អូសយកទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕
Source from: watphnom-news.com

Loading...
Loading...