គ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ បុរសជាកូនស្លាប់ក្នុងថ្លុកឈាម ហើយស្ត្រីជាម្តាយរបួសធ្ងន់
ខេត្តកំពង់ឆ្នាំង ៖ មានហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងកាលពី វេលាម៉ោង ៣និង៣០ នាទីឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៥ ក្នុងឃុំ ជ្រៃបាក់ ស្រុករលាប្អៀរបណ្តាលឲ្យយុវជនម្នាក់ បានស្លាប់បាត់បង់ជីវិត និងស្ត្រីម្នាក់ទៀត ដែលត្រូវជាម្តាយ បានរងរបួសធ្ងន់ ខណៈដែលពួកគេ បានជិះម៉ូតូជ្រុលទៅបុក គូថរថយន្តមួយគ្រឿង ដែលគេកំពុងចត នៅលើចិញ្ចើមផ្លូវ។
បើតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលបានចុះទៅដល់ កន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះ ដែលបានស្លាប់បាត់បង់ជីវិត មានឈ្មោះ សៅ សឹង ភេទ ប្រុសអាយុ ១៩ឆ្នាំ និងស្ត្រីម្នាក់ទៀត ដែលត្រូវជាម្តាយ មានឈ្មោះ ពេជ្រ ហ៊ឺន អាយុ ៤៥ឆ្នាំ បានរងរបួសធ្ងន់ អ្នកទាំង២ រស់នៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។មុនពេលកើតហេតុ ជនរងគ្រោះទាំង ២នាក់ម្តាយនិងកូន បានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពាក់ស្លាកលេខភ្នំពេញ 1AE-7843 ឌុបគ្នាក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនលឿន។
ពេលជិះមកដល់កន្លែងកើតហេតុ ស្រាប់តែជនរងគ្រោះ បានជ្រុលល្បឿនទៅបុក រថយន្តដឹកទំនិញមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-3320 ដែលកំពុងឈប់ ផ្លាស់ប្តូរកង់ថ្មី ពីក្រោយពេញទំហឹង បណ្តាលឲ្យយុវជន ជាអ្នកឌុបបានស្លាប់ បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ចំណែកស្ត្រីជាម្តាយ បានរងរបួសធ្ងន់។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅអន្តរាគមន៍ធ្វើការវាស់វែង និងបានបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យ តាម ប្រពៃណី នៅឯគេហដ្ឋាន៕
Source from: watphnom-news.com

Loading...
Loading...