មិនដឹងជាមានវិបត្តិអ្វី ទៅសម្ងំចងកធ្វើអត្តឃាតក្នុងបន្ទប់ទឹក ស្លាប់ទាំងវ័យក្មេង
រាជធានីភ្នំពេញ ៖ បុរសម្នាក់បានចងក ធ្វើអត្តឃាត នៅក្នុងបន្ទប់ទឹក ក្នុងផ្ទះជួលជាន់ទី៣ ស្ថិតនៅភូមិ៥ ក្រុម៣៤ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៧និង៣០ នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៤ហើយតាមកាតត្រួតពិនិត្យ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជា បានស្លាប់ដោយការចងក ដោយមិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។
ជនរងគ្រោះ មានឈ្មោះ ឡុង តុលា អាយុ ២០ឆ្នាំ មុខរបរ ជាជាងកាមេរ៉ាសុវត្ថិភាព ស្នាក់នៅទីតាំងកើតហេតុខាងលើ មិនដឹងជាជនរងគ្រោះ មានវិបត្តិអ្វីនោះទេ ទើបដាច់ចិត្តចងក សម្លាប់ខ្លួន ទាំងវ័យក្មេងបែបនេះ។ បងប្រុសរបស់ជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ ប្អូនប្រុសរបស់គាត់ បានចូលសំងំក្នុងបន្ទប់ទឹក យូរខុសពីធម្មតា ទើបគាត់ដើរទៅគោះ ទ្វារបន្ទប់ទឹក តែមិនមានឆ្លើយតប ទើបគាត់ទម្លាយយទ្វារចូលទៅ ឃើញប្អូនប្រុសគាត់ បានចងកស្លាប់បាត់ទៅហើយ ៕
Source from: watphnom-news.com

Loading...
Loading...