ចិនគ្រោងកាត់ទោសមន្ត្រីជិត ៣៧,០០០ នាក់ ដែលជាប់សង្ស័យ ប្រព្រឹត្តអំពើពុករលួយ
ប្រទេសចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ បាននិយាយ កាលពីថ្ងៃអាទិត្យថា ប្រទេសចិនបានធ្វើការ ស៊ើបអង្កេតមន្ត្រីជិត ៣៧,០០០ នាក់ដោយសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ នៅក្នុងសំណុំរឿងជាង ២៧,០០០ ករណី នៅចន្លោះខែមករា និងខែវិច្ឆិកា ឆ្នាំ២០១៣កន្លងទៅនេះ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួ បាននិយាយថា នៅក្នុងចំណោម ២៧,២៣៦ ករណី គេរកឃើញថា ១២,៨២៤ ករណី បានបណ្តាលអោយ បាត់បង់ប្រាក់ ប្រជាជនសរុប ៥.៥១ ពាន់លានយ័ន ប្រហែល ០.៩ ពាន់លានដុល្លារ ហើយពុំបាននិយាយ លម្អិតនោះទេ ។ ស៊ីនហួ បានរៀបរាប់តាមសេចក្តីថ្លែងការណ៍មួយ ពីអ្នកស៊ើបអង្កេតជាន់ខ្ពស់ របស់ប្រជាជនជា អង្គការនាំខ្លួនយកទៅ កាត់ទោស ថ្នាក់កំពូលរបស់ចិន ដែលមិនអាចទាក់ទង ដើម្បីសុំអោយ ធ្វើអត្ថាធិប្បាយបាន កាលពីថ្ងៃអាទិត្យ ។
រដ្ឋអាជ្ញាជាន់ខ្ពស់របស់ចិន លោក បាវ ជានមិញ បាននិយាយប្រាប់ សភាប្រជាជនចិន នៅក្នុងខែតុលា ថា មន្ត្រី ២០០,០០០ នាក់ត្រូវបានស៊ើបអង្កេត ពីបទកិបកេងប្រាក់កាស ឬសូកប៉ាន់នៅចន្លោះ ខែមករា ឆ្នាំ២០០៨ និងចុងខែសីហា។ ប្រធានគណបក្ស កុម្មុយនិស្តលោក ស៊ី ជិនពីង បានប្រកាន់យកនូវមាគ៌ា ដ៏តឹងរឹងប្រឆាំង អំពើពុករលួយ ចាប់តាំងពីបានឡើងកាន់អំណាច មិនដល់មួយឆ្នាំនៅឡើយទេ ដោយបានព្រមានថា អំពើពុករលួយ អាចបំផ្លាញគណបក្ស។
លោក ស៊ី ជិនពីង បានគំរាមដើម្បីកំចាត់ អំពើពុករលួយ ចំពោះមន្ត្រីថ្នាក់ខ្ពស់ៗ ឬគេហៅថា «ខ្លា» ជាមួយនឹងមន្ត្រីថ្នាក់ទាប ដែលគេហៅថា «រុយ» ដើម្បីរក្សាភាពបរិសុទ្ធ របស់គណបក្ស។ ព្រមជាមួយគ្នានេះ លោក ស៊ី ជិនពីង បានបង្កើនការរិតត្បិត ជាមួយនឹងវិធានការ ជាច្រើនដោយរួមទាំងការ កម្រិតទៅលើពិធីជប់លៀង និងហាមការផ្តល់ អំណោយនោះផង៕
Source from: watphnom-news.com

Loading...
Loading...