ផឹកស្រាសអស់ ២លីត្រ លួងលោមឲ្យលុយក្មេងស្រីអាយុ ១៥ឆ្នាំ រំលោភទាល់តែបានសម្រេច
ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់វ័យ ៦០ឆ្នាំម្នាក់ ដែលលួងលោមក្មេងស្រី អាយុទើបតែ ១៥ ឆ្នាំរំលោភរហូតបានសម្រេច កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣កន្លងទៅ នៅចំណុចទួលអំពិល ស្ថិតនៅភូមិតាគង់ ឃុំតាគង់ ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួនកាលពីវេលាម៉ោង១១ ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៤ ដោយយោងទៅតាម ពាក្យបណ្តឹងរបស់ ម្តាយក្មេងស្រីរងគ្រោះ។
ជនសង្ស័យឈ្មោះ នៅ ត្រាច អាយុ ៦០ឆ្នាំ មានស្រុកកំណើត នៅភូមិគោកបន្លៃ ឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ បានមកស្នាក់នៅ ស៊ីឈ្នួលច្រូតស្រូវ នៅភូមិកើតហេតុខាងលើ។ ក្មេងស្រីរងគ្រោះ មានឈ្មោះ ន.ឡ អាយុ ១៥ឆ្នាំ មានលំនៅក្នុងភូមិ កើតហេតុខាងលើ ជាអ្នកស៊ីឈ្នួលច្រូតស្រូវ ដូចជនសង្ស័យ។ ក្មេងស្រីរងគ្រោះ បាននិយាយពីរឿងរ៉ាវ ដែលជនសង្ស័យ ចាប់រំលោភប្រាប់ម្តាយ ទើបម្តាយនាង មកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាល ឈានទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីសាកសួរនៅ អធិការដ្ឋាននគរបាលស្រុក ។
ក្រោយពីការឃាត់ខ្លួន ជនសង្ស័យល្មោភកាម បានសារភាពថា គាត់ពិតជាបាន ធ្វើសកម្មភាពលួងលោម កុមារីកាលពីម៉ោង១០ យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៣ យកទៅរំលោភពិតមែន ។ ជនសង្ស័យបានសារភាពទៀតថា មូលហេតុដែលគាត់ រំលោភក្មេងស្រី ដោយសារតែខ្លួន បានផឹកស្រាស ជាមួយកម្មករដូចគ្នា អស់ចំនួន ២លីត្រ ហើយស្រវឹងស្រា ពេលត្រឡប់មកផ្ទះវិញក៏បានចាប់ទាញដៃនាង ចូលទៅក្នុងមុងដើម្បីរំលោភ តែមុនរំលោភ បានសន្យាថា ឱ្យលុយនាងផងដែរ ៕
Source from: watphnom-news.com

Loading...
Loading...