សពស្រី្តម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ មានធ្មេញដាំត្បូង ២គ្រាប់ អណ្តែតទឹកទន្លេ
ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ និងសមត្ថកិច្ច បាននាំគ្នាចោមរោមមើល សាកសពស្រី្តម្នាក់ មិនទាន់ស្គាល់អត្តសញ្ញាណ ដែលអណ្ដែតទឹក មកទើរនៅមាត់ច្រាំងទន្លេ ក្នុងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្តាល កាលពីម៉ោង ១២និង១៥ នាទីថ្ងៃត្រង់ទី២ ខែកុម្ភៈ ឆ្នាំ២០១៤។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះនោះ មានអាយុប្រហែល ៣០ឆ្នាំ ផ្នែកខាងមុខ មានធ្មេញខាងលើ ដាំត្បូង ២គ្រាប់ អមសងខាងធ្មេញចប ពាក់អាយឺតដៃខ្លី មានផ្កាពណ៌ក្រហមលឿងខៀវ ស្លៀកខោពណ៌ខ្មៅ ត្រឹមជ្គង់ ខោលីអូ ពណ៌សម្បុរខ្លា សក់ពណ៌ខ្មៅវែងដល់ខ្នង កដៃឆ្វេងមានចង អំបោះក្រហម ក្រចកជើងលាបថ្នាំ ពណ៌ខៀវ កំពស់ប្រហែល ១,៥៥ ម៉ែត្រ មិនស្គាល់អត្តសញ្ញាណ។
តាមការសន្និដានរបស់សមត្ថកិច្ច បានឲ្យដឹងថា សាកសពស្ត្រីរងគ្រោះ បានស្លាប់រយៈពេល ៣ថ្ងៃមកហើយ ទំនងជាដោយសារលង់ទឹក។ សមត្ថកិច្ចបានផ្សព្វផ្សាយ ព័ត៌មាននេះ ជាការជូនដំណឺងរកសាច់ញាតិ ព្រោះគេមិនទាន់ បានស្គាល់សាវតា របស់ស្ត្រីរងគ្រោះ នៅឡើយទេ ដោយសារគ្មាន លិខិតស្នាមអ្វី នៅជាប់នឹងខ្លួន ដូច្នេះសូមប្រជាពលរដ្ឋ ដែលបាត់សាច់ញាតិ សូមទៅទំនាក់ទំនង ជាមួយ សមត្ថកិច្ចមូលដ្ឋាន៕
Source from: watphnom-news.com

Loading...
Loading...