នាយកអនុវិទ្យាល័យ សំរោងមានជ័យ មានវិបត្តិផ្លូវចិត្តចង.កសម្លាប់ខ្លួន ចោលប្រពន្ធកូន
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ជានាយកសាលា អនុវិទ្យាល័យ សំរោងមានជ័យ បានដាច់ចិត្ត ចងកសម្លាប់ខ្លួន នៅលើជង្រុកស្រូវ ខាងក្រោយផ្ទះ កាលពីវេលាម៉ោង ១និង៣០ នាទីទៀបភ្លឺ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅក្នុងភូមិវត្តឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះដែលចងក ធ្វើអត្តឃាតសម្លាប់ខ្លួន មានឈ្មោះ ស៊ុន រិទ្ធិជ័យ អាយុ ៤៨ឆ្នាំ ជានាយកសាលា អនុវិទ្យាល័យ សំរោងមានជ័យ អាចបណ្តាលមកពី បញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ មិនដឹងជាដោះស្រាយ ដោយរបៀបណា ។ លោកស្រី ជិន ម៉ាច អាយុ ៤៥ឆ្នាំ ជាប្រពន្ធសព បានឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់ខ្លួន បានស្លៀកពាក់ខោអាវថ្មី ទាំងកណ្តាលយប់ រួចចុះពីផ្ទះ ដោយប្រាប់ថា ទៅបត់ជើង។
ដោយសារប្តីចុះទៅបាត់ យូរពេកមិនឃើញត្រលប់មកវិញ ស្ត្រីជាប្រពន្ធបានចុះ ទៅដើររកក្រោយផ្ទះ តែមិនឃើញ ដោយនឹកថា ប្តីមិនទៅណា ក៏ឡើងដេកវិញ លុះដល់ម៉ោង ៦ព្រឹក នៅតែមិនឃើញប្តី មកផ្ទះវិញ ក៏បានដើរទៅមើលជង្រុកស្រូវ ទើបដឹងថា លោក ស៊ុន រិទ្ធិជ័យ ចងកនឹងខ្សែពួរ ស្លាប់បាត់ទៅហើយ។ ក្រោយពីសមត្ថកិច្ច ត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យ បានសន្និដ្ឋានថា ជនរងគ្រោះ ពុំមានស្លាកស្នាមអ្វី ជាប់ពាក់ពន្ធ័ ជាមួយអំពើឃាតកម្ម៕
Source from: watphnom-news.com

Loading...
Loading...