អស់ពីដេញកាប់ឪពុក យកកាំបិតចំពុះទុង អាកា ៤៧ ចាក់ស្ត្រីម្នាក់រងរបួសស្ទើរសុះសាច់
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចបានចាប់ឃាត់ខ្លួន យុវជនញៀនថ្នាំម្នាក់ បន្ទាប់ពីបានយកកាំបិតចំពុះទុង អាកា ៤៧ ចាក់ស្ត្រីវ័យចំណាស់ម្នាក់ ចំនួន ១១កន្លែង បណ្ដាលឲ្យរបួសជាទំងន់ ត្រូវបានក្រុមគ្រួសារដឹក ទៅកាន់មន្ទីពេទ្យ ដើម្បីសង្គ្រោះជីវិត កាលពីវេលាម៉ោង ៧ព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យមានឈ្មោះ ឌុច សុភាព អាយុ ២៦ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ហួត ផល្លី អាយុ ៥៧ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ហើយជាញឹកញយ ឈ្មោះ ឌុច សុភាព តែងតែយកញញួរកាំបិត ដេញវាយនិងចាក់ឪពុកបង្កើត យ៉ាងចាស់ដៃ។
ឈ្មោះ ឌុច សុភាព ហាក់បីដូចជា គ្មានការចងចាំអ្វីនោះទេ ដោយសារក្នុងខ្លួន សុទ្ធតែមានសារធាតុ គ្រឿងញៀនខ្លាំង។ មុនពេលកើតហេតុ ជនដៃដល់ឈ្មោះ ឌុច សុភាព នោះ បានយកកាំបិតជំពុះទុងកាំភ្លើង អាកា ៤៧ ចងភ្ជាប់និងដងឫស្សី ដើរចូលទៅផ្ទះបាយ របស់ស្ត្រីឈ្មោះ ហួត ផល្លី រួចធ្វើសកម្មភាពចាក់ផ្ទួនៗ ទៅលើស្ត្រីរងគ្រោះ ស្ទើរសុះសាច់ដល់ទៅ ១១កន្លែង រងរបួសយ៉ាងធ្ងន់៕
Source from: watphnom-news.com

Loading...
Loading...