ឡានដឹកដំឡូងមី កិននារីវ័យក្មេងម្នាក់ បែកក្បាលធ្លាយខួរ ស្លាប់យ៉ាងវេទនាទាំងព្រលប់
ខេត្តរតនគិរី ៖ នារីវ័យក្មេងម្នាក់ បានស្លាប់យ៉ាងវេទនា ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ គួរឲ្យរន្ធត់មួយ បន្ទាប់ពីម៉ូតូបុកម៉ូតូ ហើយរថយន្តធុនធំមកដល់ បើកកិនចំក្បាលផ្ទុះធ្លាយខួរ កាលពីវេលាម៉ោង ៦និង៣០ នាទីយប់ថ្ងៃទី៣ ខែកុម្ភះនៅលើកំណាត់ផ្លូវជាតិលេខ ៧៨អា ត្រង់ចំណុចភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ហើយទាំងម៉ូតូ និងរថយន្តបង្ក បានបើករត់គេច ចម្ងាយជាង ១០ គីឡូម៉ែត្រ ទើបសមត្ថកិច្ចពួនស្ទាក់ចាប់បាន។
សាក្សីបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ស្រីទូច អាយុ ១៨ឆ្នាំ ជិះម៉ូតូមួយគ្រឿងម៉ាក វ៉េវឆ្លាមពណ៌ក្រហម គ្មានស្លាកលេខ តាមបណ្តោយ ផ្លូវជាតិលេខ៧៨អា ក្នុងទិសដៅពីត្បូងទៅជើង ហើយពេលនោះ មានម៉ូតូមួយគ្រឿងទៀត ម៉ាកវ៉េវពណ៌ត្រួយចេក បានបើកក្នុងល្បឿនយ៉ាងលឿន វ៉ាម៉ូតូមួយគ្រឿងទៀត ក៏ជ្រុលទៅបុកម៉ូតូនារីរងគ្រោះ ចំពីមុខយ៉ាងពេញទំហឹងតែម្តង។
សាក្សីបានឲ្យដឹងទៀតថា ម៉ូតូរបស់នារីរងគ្រោះ បានដួលប្រាវ ផ្លោងនារីរងគ្រោះទៅលើផ្លូវ គាប់ជួនពេលនោះ មានរថយន្តម៉ាកកូរ៉េ ចំណុះ ៨ តោន ដឹកដំឡូងមី បានមកដល់ កិននារីរងគ្រោះចំក្បាល ផ្ទុះខួរប៉ើងជាច្រើនម៉ែត្រ មើលទៅគួរឲ្យរន្ធត់បំផុត។ ក្រោយពេលកើតហេតុ ទាំងម៉ូតូបង្ក និងរថយន្តដឹកដំឡូងមី បានបើករត់គេច ដោយសារនៅចំណុចកើតហេតុ មិនសូវមានមនុស្ស ធ្វើដំណើរឆ្លងកាត់ ហើយសមត្ថកិច្ច បានតាមប្រមាញ់ ស្វែងរករថយន្តបង្ក មកដោះស្រាយតាមនីតិវិធី។
យ៉ាងណាក៏ដោយ សមត្ថកិច្ចប៉ុស្តិ៍អូរជុញ បានឃាត់រថយន្តសង្ស័យ ដើម្បីធ្វើការត្រួតពិនិត្យ នៅចម្ងាយ ១០គីឡូម៉ែត្រ ពីកន្លែងកើតហេតុ ក៏ប្រទះឃើញរថយន្តកូរ៉េ ចំណុះ ៨ តោនមួយគ្រឿង ពាក់ស្លាកលេខ កំពង់ចាម ៣អា-២៧៩៤ បើកបរដោយឈ្មោះ ប៊ុន ហេង អាយុ ២៤ឆ្នាំ រកឃើញកង់ឡាន ផ្នែកខាងឆ្វេង ដាច់កៅស៊ូមួយដុំ ទំនងជាកិនម៉ូតូ ហើយមានជាប់ខួរ នៅនឹងក្របាំងភក់ ផងដែរ។ អ្នកបើកបររថយន្តបង្កហេតុ រួមទាំងថៅកែរថយន្ត បានបដិសេធថា រថយន្តរបស់ពួកគេ មិនពាក់ព័ន្ធជាមួយ គ្រោះថ្នាក់នោះទេ ប៉ុន្តែសមត្ថកិច្ច រកឃើញចំណុច សង្ស័យជាច្រើន៕
Source from: watphnom-news.com

Loading...
Loading...