ស្ត្រីម្នាក់ដើររសាត់អណ្តែតត្រូវឡានបុក ស្លាប់យ៉ាងអាណោចអាធ័ម រកសាច់ញាតិអត់ឃើញ
ខេត្តកណ្តាល ៖ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បានបើកបុកស្ត្រីម្នាក់ ដែលដើររសាត់អណ្តែតតាមផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងត្រង់ចន្លោះគីឡូម៉ែត្រ លេខ ៤០ដល់៤១ ចំណុចភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល កាលពីវេលាម៉ោង ៤ទៀបភ្លឺថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០១៤ ។
ស្ត្រីរងគ្រោះខាងលើ នៅមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ហើយមុនពេលកើតហេតុ មិនដឹងថា ស្ត្រីរងគ្រោះធ្វើដំណើរ ក្នុងទិសដៅពីណាទៅណាទេ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿង បើកបុកបណ្តាលឲ្យស្លាប់ភា្លមៗ ហើយរថយន្តបង្ក បានបើករត់គេច បាត់ស្រមោលតែម្តង ។ សពស្ត្រីរងគ្រោះ ត្រូវសមត្ថកិច្ចយកទៅកប់ នៅ ក្នុងវត្តគង្គារស្ទឹង ក្រែងមានក្រុមគ្រួសារមកសួរនាំ៕
Source from: watphnom-news.com

Loading...
Loading...