ក្មេងទំនើង ២ក្រុម បន្ទាប់ពីផឹកស៊ីស្រវឹង ដេញវាយនិងកាប់ចាក់គ្នា ផ្អើលក្រុងប៉ោយប៉ែត
ក្រុងប៉ោយប៉ែត ៖ ក្មេងស្ទាវពីរក្រុម បន្ទាប់ពីផឹកស៊ីស្រវឹង បានដេញវាយនិងកាប់ចាក់គ្នា ដូចហ្វូងគោប្រដេញគ្នាតាមផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋរស់នៅ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ ។
ប្រជាពលរដ្ឋបានឲ្យដឹងថា មានក្មេងស្ទាវ ២ក្រុម បានដេញវាយនិងកាប់ចាក់គ្នា ពេញផ្លូវជាតិលេខ៥ ដែលមើលទៅ គ្មានក្រែងញញើត ពីច្បាប់ទម្លាប់ អ្វីឡើយ។ មុនពេលកើតហេតុ ក្មេងស្ទាវទាំង ២ក្រុមនេះ បានផឹកស៊ីស្រែកឡូឡារ យ៉ាងកងរំពង ដល់ពេលស្រវឹងរៀងៗខ្លួន បានទាស់ពាក្យសម្តីគ្នា រួចក៏ដេញវាយ កាប់ចាក់គ្នា ពេញផ្លូវតែម្តង ។
ប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ មិនហ៊ានចូលជួយទេ នៅពេលក្រុមក្មេងស្ទាវ ដេញវាយគ្នា ហើយមួយសន្ទុះក្រោយមក គេឃើញសមត្ថកិច្ច បានចុះទៅអន្តរាគមន៍ ដេញចាប់ក្រុមក្មេងស្ទាវ ដែលបង្កភាព អនាធិបតេយ្យខាងលើ ដោយកម្លាំង កងរាជអាវុធហត្ថ ចាប់ខ្លួនបាន ២នាក់ ជាបក្ខពួក និងកម្លាំងនគរបាលក្រុង ចាប់បានជនបង្ក ដែលជាមេក្លោងម្នាក់ផងដែរ ៕
Source from: watphnom-news.com

Loading...
Loading...