បើកម៉ូតូឌុបគ្នាទៅបុកឡានដឹកទំនិញ ស្លាប់ទាំង ២ នាក់ភ្លាមៗនៅក្នុងថ្លុកឈាម
ខេត្តព្រះសីហនុ ៖ យ៉ាងហោចណាស់មនុស្ស ២ នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងម៉ូតូ កាលពីវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៤ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ២០៣-២០៤ ស្ថិតនៅក្នុងភូមិ ស្មាច់វែង ឃុំរាម ស្រុកព្រៃនប់។
សមត្ថកិច្ចស្រុកព្រៃនប់ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះ បង្កឡើងដោយម៉ូតូ ស៊ុយស៊ុយគីស្មាស់ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកក្នុងទិសដៅ ពីខេត្តព្រះសីហនុ ទៅភ្នំពេញ ពេលមកដល់ចំណុចកើតហេតុ បានបុកនឹងរថយន្ត ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2L-6873 ដែលកំពុង បើកបញ្ច្រាសទិសគ្នា។
ក្នុងហេតុការណ៍នោះ បានបណ្តាលឲ្យអ្នកបើកម៉ូតូ ឈ្មោះ អ៊ឹម ស៊ីណាត ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិត្រពាំងស្អុយ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នៅនិងកន្លែង និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ កៀម ហង្ស ភេទប្រុស អាយុ ១៩ឆ្នាំជាសិស្ស មានទីលំនៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ស្លាប់នៅកន្លែងកើតហេតុ៕
Source from: watphnom-news.com

Loading...
Loading...