កម្អែលកម្តៅ ៧០០ អង្សា ហូរចេញពីមាត់ភ្នំភ្លើង ស៊ីណាប៊ុង សម្លាប់មនុស្ស ១៥នាក់
ក្រុងហ្សាការតា ៖ យ៉ាងហោចណាស់មនុស្ស ១៥ នាក់ បានស្លាប់ដោយសារតែកប់ ក្នុងកម្អែលភ្នំភ្លើង និងកម្ទេចធូលីផេះផង់ ដែលកើតចេញពីការផ្ទុះភ្នំភ្លើង ស៊ីណាប៊ុង នៅប្រទេសឥណ្ឌូណេស៊ី ដែលបណ្តាលឲ្យ កម្ទេចធូលីផេះផង់ ពុះកញ្ជ្រោលឡើង លើផ្ទៃអាកាស ក្នុងរយៈកម្ពស់ជិត ២ គីឡូម៉ែត្រ ហើយកម្អែលដែលមាន កម្តៅរហូតដល់ទៅ ៧០០ អង្សា បានហូរ ចេញពីមាត់ភ្នំភ្លើងយ៉ាងគំហុក ក្នុងរយៈពេលត្រឹមតែ ២ទៅ៣ នាទីតែប៉ុណ្ណោះ។
មន្ត្រីរដ្ឋាភិបាល ឥណ្ឌូណេស៊ី បានឲ្យដឹងថា ជាលទ្ធផលនៃបន្ទុះភ្នំភ្លើង ខាងលើនេះ បានបណ្តាលឲ្យមនុស្ស ១៥នាក់ បានស្លាប់។ បន្ទុះភ្នំភ្លើងខាងលើនេះ បានបង្ហាញកំណត់ត្រានៃការផ្ទុះ ក្នុងរយៈ ពេល ៤០០ ឆ្នាំ កន្លងទៅ ហើយវាបានផ្ទុះ ជាលើកចុងក្រោយកាលពីឆ្នាំ ២០១០។ ផ្ទៃមេឃនៅតំបន់ជុំវិញភ្នំភ្លើង ស្ថិតនៅភាគខាងជើងនៃ កោះស៊ូម៉ាត្រា នៅតែស្ថិតក្នុងសភាពអាប់អួរដោយសារកម្ទេចផេះផង់នៅឡើយ ស្រប ពេលដែលមនុស្ស ៣នាក់ត្រូវបាន គេរាយការណ៍ ថាបានទទួលរងរបួស នៅក្នុងភូមិ ស៊ូកាម៊ែរៀ ដែលស្ថិតនៅក្បែរភ្នំភ្លើងផ្ទុះនោះផងដែរ ៕
Source from: watphnom-news.com

Loading...
Loading...