អគ្គិភ័យលេបត្របាក់ដេប៉ូលក់ឈើ និងផ្ទះប្រជាពលរដ្ឋអស់ ៣ខ្នង នៅសង្កាត់ចោមចៅ
រាជធានីភ្នំពេញ ៖ អគ្គិភ័យបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋ និងទីតាំងលក់ឈើ យ៉ាងសន្ធោរសន្ធៅ កាលពីល្ងាចម៉ោង ១៧និង៥០ នាទី ថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៤ នៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយភ្លាមៗនោះ រថយន្តពន្លត់អគ្គិភ័យបានទៅជួយអន្តរាគមន៍ ផងដែរ ហើយម្ចាស់ផ្ទះ បាននិយាយថា ការឆាបឆេះនេះ គឺបណ្តាលមកពី ទុស្សេខ្សែភ្លើង ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ត្រូវបានបញ្ជូន ទៅជួយអន្តរាគមន៏ ក្នុងនោះមានឡានទឹក របស់អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន ៤ គ្រឿង និងស្នងការនគរបាល រាជធានីភ្នំពេញ ៤គ្រឿង ផងដែរ។ រហូតដល់ម៉ោង ៦និង៤០នាទី ថ្ងៃដដែល អគ្គិភ័យបានរលត់ទាំងស្រុង ដោយបានឆាបឆេះផ្ទះ ២ខ្នង និងដេប៉ូលក់ឈើ មួយកន្លែងផងដែរ ៕
Source from: watphnom-news.com

Loading...
Loading...