ខឹងឈ្លោះចាញ់ស្ត្រីជាសង្សារ លោតពីលើផ្ទះជាន់ទី៤ ប៉ងសម្លាប់ខ្លួនទាំងយប់អធ្រាត
រាជធានីភ្នំពេញ ៖ គូសង្សារវ័យក្មេង បានឈ្លោះប្រកែកគ្នាខ្លាំងៗ នៅលើផ្ទះជួលជាន់ទី៤ ក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយយុវជនជាសង្សារ មានការរំជួលអារម្មណ៍ ទប់ចិត្តមិនបាន ក៏សម្រេចលោតសម្លាប់ខ្លួន ពីលើជាន់ទី៤ ធ្លាក់ទៅទើរលើដំបូលសង្កសី មិនធ្លាក់ ដល់ដីនោះទេ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២២និង២០ នាទីយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៤។
សាក្សីបានឲ្យដឹងថា មុនពេល កើតហេតុ គូសង្សារវ័យក្មេង បានឈ្លោះគ្នា ឮចេញពីក្នុងបន្ទប់ជាន់ទី ៤ ត្រង់ចំណុចកើតេហតុ ដោយពេលនោះ ខាងប្រុសស្រវឹងស្រា ហើយខឹងឈ្លោះ ចាញ់ស្ត្រីជាសង្សារ ក៏លោតពីលើផ្ទះជាន់ទី ៤ បំណងសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារធ្លាក់ទៅទើរ លើដំបូលជាន់ទី១ គ្រាន់តែរងរបួសធ្ងន់ធ្ងរប៉ុណ្តោះ។ ក្រោយកើតហេ តុ ប្រជាពលរដ្ឋ បាននាំគ្នារកកាំជណ្តើរ ឲ្យយុវជនរងគ្រោះ ចុះមកក្រោមវិញតាមសម្រួល ហើយដឹកយកទៅ សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យភ្លាមៗ៕
Source from: watphnom-news.com

Loading...
Loading...