បុគ្គលិកប្រមូលសំរាមក្រុមហ៊ុនស៊ិនទ្រី ធ្វើកូដកម្មទាមទារដំឡើងប្រាកខែ ដើម្បីបញ្ហាក្រពះ
រាជធានីភ្នំពេញ ៖ តាំងពីវេលាម៉ោង ៧និង៣០ នាទីយប់ថ្ងៃទី២ ខែកុម្ភៈ រហូតមកដល់ថ្ងៃទី៣ ខែកុម្ភះ កម្មករ-កម្មការិនី ក្រុមហ៊ុនដឹកសំរាមស៊ិនទ្រី ប្រមាណ ៣ ពាន់នាក់ បានប្រមូលផ្តុំគ្នា ធ្វើកូដកម្មនៅក្នុង ចំណតរថយន្តដឹកសំរាម ក្រុមហ៊ុនស៊ិនទ្រី ដែលមានទីតាំងស្ថិត ក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ដើម្បីទាមទារ ដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារ៧ ចំណុច។
ក្រុមកម្មករដែលធ្វើ កូដកម្មបានឱ្យដឹងថា ពួកគេមានគ្នា ប្រមាណជាង ៣ពាន់នាក់ មានចាប់ពីអ្នកបោសសំរាម អ្នកប្រមូលសំរាម រហូតដល់អ្នកបើកបររថយន្ត និងជាងជួសជុលរថយន្ត ផងដែរ។ តាមរយៈការធ្វើកូដកម្ម ទាមទារដំឡើង ប្រាក់ខែគោល ១៥០ដុល្លារ នេះ តំណាងអ្នកតវ៉ាបានជួបចរចា ជាមួយក្រុមហ៊ុន ស្វែងរកដំណោះស្រាយ ជូនកម្មករទើបកម្មករ និងសុំទុកពេល ឲ្យឧកញ៉ាពិចារណា ព្រោះពាក់ព័ន្ធនឹង ការចំណាយច្រើនណាស់។
លក្ខខណ្ឌការងារ ៧ចំណុច ដែលពួកគេទាមទារ រួមមាន ១-សុំឱ្យថៅកែដំឡើងប្រាក់ខែគោល ចំនួន ១៥០ដុល្លារ ក្នុង១ខែ, ២-សុំកុំឱ្យថៅកែ កាត់ប្រាក់ថ្លៃកាត់សម្លៀកបំពាក់ បុគ្គលិក កម្មករ កម្មការិនីទាំងអស់, ៣-ទាមទារប្រាក់បំណាច់ឆ្នាំ, ៤-ស្នើសុំឱ្យមានប្រាក់ ទ្រទ្រង់សុខភាព ការស្នាក់នៅ និងធ្វើដំណើរ, ៥-សុំឱ្យមាន ដំណោះស្រាយរាល់ពេលបុគ្គលិក កម្មករមានគ្រោះថ្នាក់ ចរាចរណ៍, ៦-ស្នើសុំប្រាក់ខែគោលចំនួន ២០០ដុល្លារក្នុង ១ខែ សម្រាប់អ្នកបើកបរ រថយន្ត និងជាងជួសជុលរថយន្ត និង៧-ស្នើសុំឱ្យមានបុគ្គលិកពេទ្យ ប្រចាំការនៅក្នុងក្រុមហ៊ុន៕
Source from: watphnom-news.com

Loading...
Loading...