គូស្នេហ៍វ័យក្មេងឌុបគ្នាដើរលេងចូលឆ្នាំចិន បើកម៉ូតូបុកឡង់គ្រីស័រ ស្លាប់ទាំង ២នាក់
រាជធានីភ្នំពេញ ៖ គូស្នេហ៍វ័យក្មេង បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូធុនធំម៉ាក CBR មួយគ្រឿងយ៉ាងលឿន ទៅបុកជាមួយនឹង រថយន្តឡង់គ្រីស័រ ពាក់ស្លាកលេខរដ្ឋ កាលពីវេលាម៉ោង ១១និង៣០ នាទីយប់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៤ នៅចំណុចផ្លូវ៣១៥ កែងផ្លូវ៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។
ប្រភពពីសាក្សីបានឲ្យដឹងថា នៅមុនកើតហេតុ គេបានឃើញគូស្នេហ៍ខាងលើ ជិះម៉ូតូម៉ាក CBR ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១BZ-៣២៣១ ធ្វើដំណើរយ៉ាងលឿន តាមផ្លូវលេ៣១៥ ក្នុងទិសដៅ ពីត្បូងទៅជើង ខណះមកដល់ ស្តុបផ្សារមាន់អាំង ជាចំណុចផ្លូវបែកជាបួន ក៏បានជ្រុលល្បឿន ទៅបុកចំពាក់កណ្តាល រថយន្តឡង់គ្រីស័រ មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ រដ្ឋ ១៣ ២.៣១៦៨ ដែលបើកឆ្លងផ្លូវ លេខ៥៩២ ក្នុងទិសដៅ ពីលិចទៅកើតបណ្តាលឲ្យបុរស អ្នកបើកបរម៉ូតូប៉ើងខ្ទាត បុកកញ្ចក់រថយន្ត របើកលលាដ៍ក្បាល ស្លាប់គួរឲ្យរន្ធត់ និងនារីដែលរួមដំណើរជាមួយ ក៏ស្លាប់ផងដែរ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ សែ ស៊ីហេង អាយុ ២១ឆ្នាំ មុខរបរអ្នកបើកបរ ស្នាក់នៅភូមិ៤ សង្កាត់ដងទុង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងស្រីរួមដំណើរឈ្មោះ ស្រី វឿន អាយុ ១៨ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ខេត្តកំពង់ចាម។ ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ ត្រូវសមត្ថកិច្ច ធ្វើការវាស់វែងនាំយកទៅ រក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវសាច់ញាតិ យកទៅធ្វើបុណ្យ នៅស្រុកកំណើត៕
Source from: watphnom-news.com

Loading...
Loading...