ពាក្យថា”ឆ្កែបម្រើយួន”បានទៅដិតដាមដល់លើកញ្ចក់រថយន្តទំនើបរបស់ឯកឧត្តម ជុំ កុសល ទីប្រឹក្សាផ្ទាល់បុរសខ្លាំង
ឯកឧត្តម ជុំ កុសល អតីតជាពិធីករក្នុងវិស័យសិល្បៈ និងបច្ចុប្បន្នប្រែក្លាយជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហៅបុរសខ្លាំង ជានាយករដ្ឋមន្ត្រី និងជាអ្នកអត្ថាធិប្បាយ ព្រមទាំងវិភាគព័ត៌មាននយោបាយគាំទ្រគណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា ក្នុងកម្មវិធីទូរទស្សន៍បាយ័ន ជាទូរទស្សន៍របស់កូនស្រីបុរសខ្លាំងនោះ បានរៀបរាប់ប្រាប់បណ្តាញឃោសនាមួយដែលជាគូកនគាំទ្រគណបក្សកាន់អំណាចដូចគ្នា និងក៏បានបង្ហោះក្នុង Account Facebook របស់ខ្លួនផ្ទាល់ផងដែរថា កាលពីរាត្រីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ រថយន្តទំនើបម៉ាក Lexus 470 របស់ឯកឧត្តមដែលចតនៅតាមបណ្តោយមហាវិថីកម្ពុជាក្រោម ស្រាប់តែមានជនមិនស្គាល់មុខគូសនិងសរសេរនៅលើកញ្ចក់រថយន្ត នូវពាក្យមួយឃ្លាថា "ឆ្កែបំរើយួន" ។
អ្នកលេង Facebook ម្នាក់បាននិយាយថា "គេធ្លាប់ឃើញនូវពាក្យ Comment នៅក្នុងបណ្តាញព័ត៌មានសង្គម Facebook ទៅលើលោក ជុំ កុសល ថា ជាឆ្កែបម្រើយួន ប៉ុន្តែឥឡូវពាក្យនេះ បានទៅដិតដាមដល់លើកញ្ចក់រថយន្តទំនើបរបស់លោក ជុំ កុសល តែម្តង " ។
សូមបញ្ជាក់ជូនថា លោក ជុំ កុសល ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់បុរសខ្លាំង មានឋានៈស្មើរដ្ឋលេខាធិការចាប់តាំងពីអាណត្តិទី៤មកម្ល៉េះ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៨/១០៨៣ ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០០៨ ទើបធ្វើឲ្យលោក ជុំ កុសល មានងារជាឯកឧត្តម ។ ឈានចូលមកដល់អាណត្តិទី៥ ឯកឧត្តម ជុំ កុសល ត្រូវបានតែងតាំងជាទីប្រឹក្សាផ្ទាល់របស់បុរសខ្លាំង មានឋានៈស្មើរដ្ឋលេខាធិការសាជាថ្មីទៀត ដោយព្រះរាជក្រឹត្យលេខនស/រកត/០៩១៣/៩១៣ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ។ លើសពីនេះ ឯកឧត្តម ជុំ កុសល ត្រូវបានតែងតាំងជាសមាជិកបម្រុងកាកបាទក្រហមកម្ពុជាអាណត្តិទី៥ ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានទៀតផង ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៨៣៧អនក្រ.តត ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១០ ៕
Source from: www.dtn7.com

Loading...
Loading...