តៃកុងឡានដឹកផ្លែឈើដាច់.ក ស្លាប់គួរឲ្យរន្ធត់ ពេលបើកទៅបុក កាម៉ាសដែលខូចតាមផ្លូវ
ក្រុងប៉ោយប៉ែត ៖ រថយន្តកាមរីមួយគ្រឿង ផ្ទុកផ្លែឈើពេញរថយន្ត បានបោះពួយយ៉ាងលឿន ជ្រុលទៅបុករថយន្តកាម៉ាស ឈប់ចតលើចិញ្ចើមផ្លូវ ព្រមទាំងដាក់សញ្ញា ទាំងមុខទាំងក្រោយយ៉ាងពេញទំហឹង រួញចូលក្រោមរថយន្តកាម៉ាស បណ្តាលឲ្យអ្នកបើកបរដាច់ក ស្លាប់យ៉ាងអាណោចអាធ័មបំផុត នៅលើកំណាត់ផ្លូវជាតិលេខ៥ វេលាម៉ោង ៤និង៥០ នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៤ ស្ថិតភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សាក្សីបានឲ្យដឹងថា មុនដំបូងគេឃើញ រថយន្តកាម៉ាស ពាក់ស្លាកលេខ ទ ០១៨៨-ភ្នំពេញ៣ ពណ៌ស សណ្តោងកន្ទុយនិងផ្ទុកទំនិញពេញ ព្រោះតែរថយន្តខូចកង់ ផ្នែកកន្ទុយសណ្តោង និងមានដាក់សញ្ញាជូនដំណឹង ទាំងមុខទាំងក្រោយចម្ងាយ ៥០ម៉ែត្រផងដែរ មិនទាន់នឹងជួសជុលផង ស្រាប់តែរថយន្តកាមរី ស៊េរីឆ្នាំ១៩៩៥ ពាក់ស្លាកលេខ ភ្នំពេញ ២D-២៨៩៥ ពណ៌សទៅបុកពីក្រោយមួយទំហឹង បណ្តាលឲ្យអ្នកបើកបររថយន្តដាច់ក ស្លាប់ក្នុងរថយន្តតែម្តង។ភ្លាមៗនោះតៃកុងរថយន្តកាម៉ាស់ បានរត់គេចខ្លួន បាត់ស្រមោលតែម្តង ។
អ្នកបើកបររថយន្តកាមរី ស៊េរី១៩៩៥ មានឈ្មោះ ស្រស់ ដារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ មានមុខរបជាអ្នករត់តាក់ស៊ី រស់នៅក្នុងភូមិគោដ្ឋាន ឃុំទឹកថ្លា ក្រុងសេរីសោភ័ណ។ រថយន្តកាមរីមានដឹកផ្លែឈើ ពេញរថយន្ត ស្ទើរអង្គុយមិនចង់បាន និងបោះពួយយ៉ាងលឿន ពីលិចទៅកើត ស្របទិសគ្នា ជាមួយរថយន្តកាម៉ាស ឈប់ចតដើម្បីជួសជុល ។ សមត្ថកិច្ចនគបាលបានសន្និដ្ឋានថា ប្រហែលជារថយន្តកាមរីឡើងជែង ជាមួយរថយន្តស្របទិសគ្នា រួចហើយបម្រុងឡើងគេចរថយន្តកាម៉ាស់ ដែលឈប់ចតជួសជុល ឃើញមានរថយន្តពីមុខ ក៏រ៉េចង្កូតទៅបុករថយន្តកាម៉ាសយ៉ាងពេញទំហឹង៕ ដោយ ចិន្តា
Source from: watphnom-news.com

Loading...
Loading...