កែច្នៃធុងហ្គាស់បំពាក់លើរថយន្តខុសបច្ចេកទេស ផ្ទុះលាន់ដូចគ្រាប់បែករបួសសុះសាច់
ខេត្តបន្ទាយមានជ័យ ៖ បុរសមេជាងនៅកន្លែងកែច្នៃ ធុងហ្គាស់ដ៏ធំមួយ ស្ថិតនៅមុខវត្តប៉ាលិលេយ្យ ក្នុងភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ដាច់ដៃទាំងសងខាង ខណៈដែលកំពុងផ្សារនិងកែច្នៃធុងហ្គាស់ ខុសបច្ចេកទេស បណ្តាលឲ្យផ្ទុះ លាន់ឮដូចគ្រាប់បែក កាលពីវេលា ម៉ោង១១និង១៥នាទី ព្រឹកថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៤ ហើយភ្លាមៗនោះ សមត្ថកិច្ចចម្រុះ បានចុះអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវ ជុំវិញការផ្ទុះនេះ។
ជនរងគ្រោះបានខ្ទាតសន្លប់ស្តូកស្តឹង របួសធ្ងន់ដេកក្នុងថ្លុកឈាម ហើយមួយសន្ទុះក្រោយមក ទើបមានអ្នកស្រុក ហ៊ានចូលទៅជួយសង្គ្រោះ និងបញ្ជូនទៅមន្ទីរពេទ្យ។ សាក្សីបានឲ្យដឹងថា មុនដំបូងគេបានឃើញ មេជាងកែច្នៃនិងផ្សារធុងហ្គាស់ដ៏ធំមួយ ដើម្បីបំពាក់រថយន្តឲ្យម៉ូយ នៅពេលផ្សារជិតហើយ ស្រាប់តែធុងហ្គាស់នោះ បានផ្ទុះដូចគ្រាប់បែក បណ្តាលឲ្យគាត់របួសដាច់ដៃ ដាច់ជើង និងរបួសធ្ងន់ ពេញខ្លួនសន្លប់ ដេកក្នុងថ្លុកឈាមតែម្តង។
ជនរងគ្រោះមានឈ្មោះ នួន សានឿន ភេទប្រុស កើតឆ្នាំ១៩៧៩ បានបញ្ចប់ជំនាញជួសជុលរថយន្ត ពីសាលាបច្ចេកទេសមួយ នៅរាជធានីភ្នំពេញ បច្ចុប្បន្នរស់នៅក្នុងភូមិ ឃុំកើត ហេតុខាងលើ មិនបានជួសជុលរថយន្តទេ មកធ្វើជាអ្នកកែច្នៃធុងហ្គាស់ បំពាក់រថយន្ត ទើបខុសបច្ចេកទេស ផ្ទុះបណ្តាលឲ្យរបួសធ្ងន់តែម្តង។ ប្រជាពលរដ្ឋដែលបានចោមរោមមើលនៅកន្លែងកើតហេតុ បានសំដែងការអាណិតអាសូរ ដល់ជនរងគ្រោះ ដែលរងរបួសស្ទើរសុសសាច់ មិនដឹងជា មានវាសនាបែបណាទេ៕
Source from: watphnom-news.com

Loading...
Loading...