តារាកូរ៉េល្បីៗបង្ហាញភាពសិចស៊ី និងសម្រស់ដ៏ត្រកាល លើគម្របទស្សនាវដ្តី ប្រចាំខែមេសា
កូរ៉េខាងត្បូង ៖ តាមប្រភពព័ត៌មានកម្សាន្ត របស់បរទេស បានប្រាប់ឲ្យដឹងថា ទោះបីជាតារាកូរ៉េ ២ ដួងគឺនាង JeonJi Hyun និងនាង Lee Hyori លែងស្ថិតក្នុងវ័យក្មេង ប៉ុន្តែពួកនាងនៅតែ មានប្រជាប្រិយភាពដដែល ដោយមានទស្សនាវដ្តីម៉ូដ ដ៏ពេញនិយម ដូចសម័យថ្មី នៃសម្រស់ស្ត្រី បានអញ្ជើញពួកនាងឲ្យថតដាក់លើ គម្របទស្សនាវដ្តី ប្រចាំខែមេសា ដូចនាង Yoona និងនាង Lee Yeon Hee ផងដែរ។
ទស្សនាវដ្តី Harper's Bazaar បានដាក់រូបភាពនាង JeonJi Hyun ជាចំណងជើង ដ៏ល្អបំផុត ប្រចាំខែមេសាថា " ភពផែនដីវៃឆ្លាត" "intelligent planet earth" បង្ហាញពីភាពស្រស់ស្អាត នៃសម្រស់ពីធម្មជាតិ របស់នាង។ សម្លៀកបំពាក់បុរាណ ប៉ុន្តែទាន់សម័យ នៃការប្រមូល ម៉ាកល្បីៗ ក្នុងរដូវក្តៅឆ្នាំ២០១៤ ដូចជា Chanel , Dior និង youthful tone សម្រាប់យុវវ័យទាន់សម័យ។ ការតុបតែងខ្លួន របស់ នាង JeonJi Hyun នឹងសម្លៀកបំពាក់ ពណ៌ទឹកក្រូច ទាន់សម័យ គួរឲ្យចាប់អារម្មណ៍ របស់យុវវ័យនៅអាស៊ី។
ដោយឡែកនាង Lee Hyori បានបង្ហាញខ្លួន នៅលើទស្សនាវដ្តី បានទាក់ទាញប្រជាប្រិយភាព ពីយុវវ័យរាប់លាននាក់។ ការស្លៀកពាក់ តាមបែបសាមញ្ញ របស់នាង Lee Hyori ធ្វើឲ្យនាងក្លាយជា "queen sexiest Korean" ប្រចាំប្រទេសកូរ៉េ។ តាមរបាយការណ៍ គឺនាង Lee Hyori ត្រូវទទួលបានការអញ្ជើញ ឲ្យរូបថតដាក់គម្របទស្សនាវដ្តី Allure Korea wedding ដែលថតនៅក្នុងផ្ទះ ប្តីរបស់នាង នៅលើកោះJeju ។ តារាម៉ូដែលវ័យក្រោម ៤០ ឆ្នាំរូបនេះ ត្រូវបានជ្រើសរើស ជាតារាម៉ូដែលជនជាតិកូរ៉េ ដំបូងគេដែលមានរូបថត នៅលើគម្របទស្សនាវដ្តី Allure magazine ។
ចំពោះរូបថតនាង Yoona សមាជិក SNSD នៅលើគម្រប ទស្សនាវដ្តី Marie Claire របស់អាមេរិក ប្រចាំខែមេសា បានបង្ហាញសិចស៊ីមិនធម្មតា របស់កំពូលតារាចម្រៀងលេខ១ កូរ៉េ ទាក់ទាញប្រជាប្រិយភាពយ៉ាងខ្លាំង ពីទស្សនិកជន។ រូបភាពសិចស៊ី នៅក្នុងសម្លៀកបំពាក់ពណ៌ខ្មៅ និងពណ៌ស លម្អគ្រឿងអលង្ការ ដែលមានតម្លៃថ្លៃ ស្ថិតនៅគម្របទស្សនាវដ្តី Cartier កាន់តែបង្ហាញសម្រស់ នៃភាពទាក់ទាញ។ បើយោងតាមតំណាង នៃគម្របទស្សនាវដ្តី Cartier បានបញ្ជាក់ថា នាង Yoona ត្រូវបានជ្រើសរើសជាស្ត្រី ដែលមានភាពចាស់ទុំមួយដ៏ថ្លៃថ្នូ។
ដោយឡែកនាង Lee Yeon Hee បង្ហាញសម្រស់ នៅកោះហាវ៉ៃ នៅលើគម្របទស្សនាវដ្តី ម៉ូដសម្លៀកបំពាក់ Isabel Marant (fashion designer Isabel Marant) និងសម្រស់បែបធម្មជាតិ ដ៏ស្រស់ត្រកាល របស់នាង Lee YeonHee ទាក់ទាញបន្ថែមទៀត ពីយុវវ័យដែលនិយម លេងម៉ូដសម្លៀកបំពាក់៕
Source from: watphnom-news.com

Loading...
Loading...