ប្រកបរបររើសអេតចាយ និងមានជីវភាពក្របំផុតនៅក្នុងភូមិ ដេកស្លាប់យ៉ាងអាណោចអាធ័ម
រាជធានីភ្នំពេញ ៖ បុរសវ័យកណ្តាលម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ដោយបំពង់ក របស់ជនរងគ្រោះ គងទៅលើគ្រែធ្លាក់ខ្លួនមកដី ធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់អ្នកជិតខាង និងនគរបាល ចុះទៅពិនិត្យសាកសព កាលពីវេលាម៉ោង១៣និង៥០ នាទីល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅក្នុងខ្ទមជនរងគ្រោះ ក្នុងភូមិត្រពាំងអញ្ចាញ២ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះ រ៉ា រុណ ហៅតាគរ អាយុ ៤៦ឆ្នាំ មានមុខរបរ ដើររើសអេតចាយ និងដើរសុំលុយគេ យកទៅផឹកស្រាតែប៉ុណ្ណោះ ។ មុនពេលមានការការភ្ញាក់ផ្អើល ប្រជាពលរដ្ឋរស់នៅក្បែរនោះ បានប្រទះឃើញជនរងគ្រោះ ផឹកស្រាដេកផ្កាប់មុខ ដោយបំពង់ក គងទៅលើគ្រែកម្ពស់ប្រហែល ៤តឹក ដោយមានការសង្ស័យ ក៏បានប្រកូកប្រកាស ប្រាប់អ្នកជិតខាងនាំគ្នាទៅមើលជនរងគ្រោះ។
ពេលនាំគ្នាទៅដល់ ស្រាប់តែជនរងគ្រោះ បានដាច់ខ្យល់ស្លា ប់បាត់ទៅហើយ ទើបរាយការណ៍ប្រាប់ នគរបាលមូលដ្ឋាន ឲ្យចុះទៅពិនិត្យមើល។ អ្នករស់នៅជិតខាង បានរៀបរាប់ថា ជនរងគ្រោះ គឺជាអ្នកក្រីក្របំផុត ពុំមានលុយកាក់ សម្រាប់ធ្វើបុណ្យនោះទេ បន្ទាប់ពីដឹងថា ជនរងគ្រោះ ស្លាប់ហើយនោះ ប្រជាពលរដ្ឋ បានប្រាប់ប្រធានភូមិ ឲ្យដើររៃអង្គាសលុយ ពីប្រជាពលរដ្ឋនៅក្នុងភូមិ បានបន្តិចបន្តួច យកមកធ្វើបុណ្យបង្គ្រប់កិច្ច៕
Source from: watphnom-news.com

Loading...
Loading...