កាំភ្លើងអាកា៤៧ មួយដើម ត្រូវជនមិនស្គាល់មុខ យកទៅប្លុងចោលនៅក្នុងត្រពាំងទឹក
ខេត្តកណ្តាល ៖ បុរសម្នាក់បានដើរទៅត្រពាំងទឹក ដើម្បីលំហែអារម្មណ៍ ស្រាប់តែប្រទះឃើញថង់ពណ៌សមួយ នៅក្នុងត្រពាំងទឹកនោះ មានការងឿងឆ្ងល់ ក៏ទៅហែកមើល ស្រាប់តែឃើញកាំភ្លើងអាការមួយដើម នៅក្នុងថង់នោះរួចក៏រាយការណ៍ប្រាប់ នគរបាលមូលដ្ឋាន ឲ្យទៅពិនិត្យមើល និងយកមករក្សាទុក កាលពីវេលាម៉ោង ១៣និង៣០ នាទីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅត្រពាំងទឹក ក្នុងភូមិព្រៃគោល ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នគរបាលបានឲ្យដឹងថា ប្រជាពលរដ្ឋដែលប្រទះឃើញ កាំភ្លើងនោះ មានឈ្មោះ ទូច ឆែម ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខរបរជាកសិករ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ រីឯកាំភ្លើងដែលប្រទះឃើញនោះ ម៉ាក AK-47 គ្មានស្វាយ បង់១ មានគ្រាប់ ១៦គ្រាប់ ច្រេះស៊ីមើលលេខមិនឃើញ ខូចគុណភាព ប្រមាណ ៦០ភាគរយ។ បន្ទាប់ពីពិនិត្យរួច ឃើញថា កាំភ្លើងអាការនោះ ទំនងជាមានគេយកមកបោះចោល យូរណាស់មកហើយ ក៏មិនដឹងដែរ ពីព្រោះមានស្នាម ច្រេះស៊ីទៅហើយ ទើបយកមករក្សាទុក ដើម្បីធ្វើការស្រាវជ្រាវ រកម្ចាស់កាំភ្លើងនេះ៕
Source from: watphnom-news.com

Loading...
Loading...