មន្ត្រីនគរបាលមានជំងឺសរសៃប្រសាទ ទាញកាំភ្លើងបាញ់រះ បណ្តាលឲ្យស្លាប់និងរងរបួស
ខេត្តកោះកុង ៖ ស្នងការនគរបាល ខេត្តកោះកុង បានបញ្ជាក់ថា ករណីដែលមន្ត្រីនគរបាលម្នាក់ បាញ់សម្លាប់ ប្អូនប្រុសដីដូនមួយ របស់អធិការនគរបាល ស្រុកថ្មបាំង និងបាញ់កូនប្រសាស្រី របស់លោកអធិការ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោងជិត ១០ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៤ គឺជនសង្ស័យជាមនុស្ស សរសៃប្រសាទ មិនមែនមកពីខឹង រឿងលោកអធិការ មិនឲ្យ ជនសង្ស័យទៅធ្វើបុណ្យ សពប្រពន្ធនោះឡើយ ។
មានការបញ្ជាក់ផងដែរថា តាមការពិត ប្រពន្ធរបស់ជនសង្ស័យ នៅរស់នៅឡើយ មិនទាន់ស្លាប់ទេ ហើយជនសង្ស័យ ជាមន្ត្រីនគរបាល មានជំងឺសរសៃប្រសាទ ទើបទាញកាំភ្លើងបាញ់រះ បណ្តាលឲ្យស្លាប់ និងរងរបួស។ យ៉ាងណានេះក៏ដោយ ជនសង្ស័យត្រូវ បានចាប់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ហើយការសម្រេចបែបនានោះ អាស្រ័យលើតុលាការ។
ជនសង្ស័យមានឈ្មោះ ស៊ី នាង ជាមន្ត្រីនគរបាល ផ្នែកព្រហ្មទណ្ឌ មានកូន ៤នាក់ ប្រុស៣ ស្រី១ មានប្រពន្ធឈ្មោះ អេ ណារ៉េត អាយុ ៣៤ឆ្នាំ។ ដោយឡែកជនរងគ្រោះ ដែលស្លាប់មានឈ្មោះ ស៊ឹម កែមសុដង់ ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរជា ជាងសំណង់ មានស្រុកកំណើត នៅភ្នំពេញ ។ ចំណែក កូនប្រសាស្រី ឈ្មោះ ឈូក ម៉ាលី អាយុ ២២ឆ្នាំ រងរបួសធ្ងន់ បច្ចុប្បន្នត្រូវបាន បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ៕
Source from: watphnom-news.com

Loading...
Loading...