ជនតិរិច្ឆានចាប់រំលោភស្ត្រីកូនខ្ចីជាងមួយខែ រហូតសម្រេចបំណងហើយវាយសន្លប់
ខេត្តកំពង់ឆ្នាំង ៖ បុរសតណ្ហាក្រាស់ម្នាក់ បានចាប់រំលោភស្ត្រីកូនខ្ចី ដែលទើបសម្រាលកូនបានមួយខែកន្លះ រហូតទាល់តែសម្រេចបំណង ត្រូវប្តីនាងមកទាន់ស្រែកផ្អើលឆោឡោ ប្រជាពលរដ្ឋដេញចាប់បាន ប្រគល់អោយសមត្ថកិច្ចចាត់ការបន្ត កាលពីវេលាម៉ោង ៤និង៣០ នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៤ នៅចំណុចវត្តទួលព្រះវិហារ ស្ថិតក្នុងភូមិកោះលត ឃុំកោះថ្កូវ ស្រុកជលគីរី ហើយស្ត្រីរងគ្រោះត្រូវបាននាំ មកកាន់មណ្ឌលសុខភាពឃុំកោះថ្កូវ ដើម្បីសង្គ្រោះបន្ទាន់ ដោយសារនាងសន្លប់ នៅមិនទាន់ដឹងខ្លួន។
ជនល្មោភកាមខាងលើ មានឈ្មោះ ចយ ជៀន អាយុ ២២ឆ្នាំ មានទីលំនៅ ក្នុងភូមិស្តើងជ័យ ឃុំស្តើងជ័យ ស្រុកបាធាយ ខេត្តកំពង់ចាម មកស្នាក់នៅ ធ្វើជាកម្មករធ្វើស្រែប្រាំង ក្នុងភូមិឃុំ ស្រុក កើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះ មានឈ្មោះ ខ. រ អាយុ ២០ឆ្នាំ មានប្តីឈ្មោះ ប.ឆ អាយុ ២៣ឆ្នាំ មានកូនតូចម្នាក់ អាយុមួយខែកន្លះ រស់នៅក្នុងភូមិកើតហេតុ។ មុនពេលកើតហេតុ ជនល្មើសបានផឹកស៊ី ជាមួយបក្ខពួក ៣នាក់ និងរាំលេងក្នុងភូមិ លុះស្រវឹងខ្លាំងក៍បានគេចចេញពីវង់ផឹកស៊ី ដើរមកក្រោយផ្ទះ របស់ស្ត្រីរងគ្រោះ ខណៈដែលប្តីស្ត្រីរងគ្រោះ ទៅរាំលេងក្នុងពីធីបុណ្យ ចម្ងាយប្រមាណ ៥០ម៉ែត្រ ខាងក្រោយផ្ទះ។
ស្ត្រីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ នាងបានចុះពីផ្ទះ ទៅបត់ជើងនៅព្រៃខាងក្រោយផ្ទះ អែបទូកមួយ ពេលនោះជនល្មើស បានចាប់នាងពីក្រោយ ហើយខ្ទប់មាត់ផ្ដួលទៅលើដី និងបានចាប់សំរាតខោអាវ នៅពេលនាងរើបំរះ ជនល្មើសបានទះកំផ្លៀងនាង ចំភ្នែកខាងឆ្វេង បណ្តាលអោយជាំភ្នែក និងបែកមាត់ ហើយនាងក៏សន្លប់ លែងដឹងខ្លួនតែម្តង ទើបត្រូវជនល្មើស ចាប់រំលោភរហូតបានសម្រេច។ ពេលប្តីស្ត្រីរងគ្រោះ ត្រឡប់មកផ្ទះវិញ បានដើរទៅបត់ជើងក៏ប្រទះឃើញ ប្រពន្ធដេកលើដីខ្លួនអាក្រាត និងបានឃើញជនល្មើស ដើរចេញពីកន្លែងកើតហេតុ ក៍បានស្រែកឆោរឡោ ឡើងផ្អើលអ្នកស្រុក ដែលកំពង់លេងរាំធុងបាស់ នាំគ្នាព្រួតដេញនិងពទ្ធ័ចាប់បានភ្លាមៗ ៕
Source from: watphnom-news.com

Loading...
Loading...