សមត្ថកិច្ចចាប់ឃាត់ខ្លួនមន្ត្រីបរិស្ថានម្នាក់ពីបទស៊ីសំណូកតាមដីកាបង្គាប់របស់តុលាការ
កាលពីវេលាម៉ោង០៧និង១៥នាទីព្រឹក នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៤ម្សិលមិញនេះ មន្ត្រីបរិស្ថានម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកឯកភ្នំចាប់ឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការពីបទស៊ីសំណូក ដែលបានប្រព្រឹត្តនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១២កន្លងមក នៅចំណុចព្រែកអុងឡុង ឋិតក្នុងភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ក្រោមទម្ងន់នៃបណ្តឹងរបស់ខណ្ឌរដ្ឋបាលជលផលខេត្តបាត់ដំបង ។
សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ បានឲ្យដឹងថា បុរសដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួននោះមានឈ្មោះ ម៉ឹង ម៉ន អាយុ៤៦ឆ្នាំ ជាមន្ត្រីបរិស្ថានតំបន់ស្នួលព្រែកទាល់ ប្រចាំឃុំកោះជីវាំង ស្រុកឯកភ្នំ ដោយយោងតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤០៩ដបនខ ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបង ។
ឥឡូវអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានបញ្ជូនខ្លួនជនត្រូវចោទដែលចាប់ឃាត់ខ្លួនបានជាមន្ត្រីបរិស្ថាននោះទៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងរួចហើយនៅវេលាព្រឹកនាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៤នេះ ដើម្បីបញ្ជូនបន្តទៅស្ថានប័នតុលាការចាត់ការតាមច្បាប់ ៕
Source from: www.dtn7.com

Loading...
Loading...