ឆែកឆេរលំនៅឋានមួយកន្លែង ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥នាក់ ករណីគ្រឿងញៀន
ក្រុងប៉ោយប៉ែត ៖ ក្រុមចែកចាយថ្នាំញៀន ប្រុសស្រីចំនួន ៥នាក់ និងវត្ថុតាងមួយចំនួន ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត សហការជាមួយ អាជ្ញាធរមូលដ្ឋាន ក្របូចបាន កាលពីវេលាម៉ោង ៣និង៣៥ នាទីរសៀលថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៤ នៅក្នុងភូមិប៉ាលិលេយ្យ២ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងប្រតិបត្តិការណ៍ឆែកឆេរ លំនៅឋានមួយកន្លែង។
លោក ហម ម៉ុត មេបញ្ជាការ កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ក្រុមជនសង្ស័យទាំង ៥នាក់ រួមមាន ១.ឈ្មោះ ផន ចាន្នី ភេទប្រុស អាយុ ២០ឆ្នាំ, ២.ឈ្មោះ ហេង វណ្ណៈ ភេទប្រុស អាយុ ២០ឆ្នាំ អ្នកទាំង ២រស់នៅភូមិប្រជាធម៌ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត, ៣.ឈ្មោះ សែម ឆេងហុង ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិប៉ោប៉ែត, ៤.ឈ្មោះ យ៉ាន គឹមវ៉ាន់ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ក្រុងប៉ោយប៉ែត និង៥.ឈ្មោះ ថន ហូយ ភេទប្រុស អាយុ ៣៣ឆ្នាំ គ្មានទីលំនៅពិតប្រាកដ មានស្រុកកំណើត នៅខេត្តកំពងចាម។
កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានកំណត់មុខសញ្ញា ឈានដល់ការឆែកឆេលំនៅឋាន រកឃើញវត្ថុតាងមួយចំនួន ដូចជា ម៉ាទឹកកក ២កូនថង់តូច, ម៉ូតូចំនួន ៥គ្រឿង, គ្រាប់កាំភ្លើងចំនួន ៧គ្រាប់ គ្រាប់អាកា៣ គ្រាប់ និងគ្រាប់កា៥៤ ចំនួន ៤ គ្រាប់ កាំភ្លើងខ្យល់ ១ដើម, ជញ្ជីងថ្លឹងគ្រឿងញៀន១, ដាវសាំមូរ៉ៃ២, កាំបិតសាំងគីម១, កាវក្បាលឆ្កែរ១ កំប៉ុងនិងសម្ភារវេចខ្ចប់ ព្រមទាំងបំពង់ជក់ថ្នាំ មួយចំនួន ។ ចំណែកម្ចាស់ផ្ទះ បានរត់គេចខ្លួនបាត់ស្រមោល មុនពេលសមត្ថកិច្ច ចុះទៅឆែកឆេរ៕
Source from: watphnom-news.com

Loading...
Loading...